តៃវ៉ាន់ឃើញសកម្មភាពយោធារបស់ PLA កើនឡើង ខណៈកោះនេះធ្វើសមយុទ្ធការពារ

2025/05/15 10:43:03 pm        47

កោះតៃវ៉ាន់បានរាយការណ៍ពីការកើនឡើងនូវសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្បែរដែនកោះស្វ័យគ្រប់គ្រង ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ ខណៈដែលយោធារបស់ខ្លួន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ ដើម្បីសាកល្បងយុទ្ធសាស្ត្រការពារដែនកោះ។

ស្ថាប័នការពារដែនកោះនេះ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) បានរាយការណ៍ថា មានយន្តហោះចំនួន ២៩គ្រឿង និងនាវា ៩គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្បែរកោះ ក្នុងរយៈពេល ២៤ម៉ោង គិតចាប់ពីម៉ោង ៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក)។

ស្ថាប័ននេះបានបន្ថែមថា យន្តហោះសរុប ១៨គ្រឿងបានឆ្លងកាត់ខ្សែមេដ្យាននៅក្នុងច្រកសមុទ្រតៃវ៉ាន់ រវាងកោះតៃវ៉ាន់ និងចិនដីគោក ដោយបានល្បាតនៅផ្នែកខាងជើង និងភាគនិរតីនៃកោះនេះ។

នេះគឺជារយៈពេល ៤ថ្ងៃជាប់គ្នា ដែលស្ថាប័ននេះបានរាយការណ៍អំពីយន្តហោះយោធាចំនួន ៣០គ្រឿង នៅក្បែរកោះនេះ។ ក្នុងរយៈពេល ៣ខែកន្លងមកនេះ មានសេចក្ដីរាយការណ៍រយៈពេល ១២ថ្ងៃហើយ អំពីយន្តហោះជាង ៣០គ្រឿង នៅជិតកោះនេះ។ ចំនួននេះបាននាំឲ្យចំនួនសរុបរយៈពេល ៥ថ្ងៃមានយន្តហោះដល់ទៅ ១៦១គ្រឿង ដែលត្រូវបានប្រទះឃើញនៅក្បែរកោះនេះ។

ជាមួយគ្នានេះ កោះតៃវ៉ាន់ក៏បានឲ្យដឹងដែរថា PLA បានធ្វើ «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដែលពាក់ព័ន្ធនឹងយន្តហោះ ៣០គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំងទំនើប J-16 យន្តហោះព្រមានទុកជាមុន KJ-500 និងយានដ្រូន។ តែយ៉ាងណាក្ដី PLA មិនបាននិយាយអំពីការមានប្រតិបត្តិការណាមួយឡើយ៕

នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានបន្តជាមួយនឹងថ្ងៃទី៣ នៃការសាកល្បងសមត្ថភាពវាយប្រហារប្រឆាំងការឡើងគោក និងរយៈចម្ងាយដ៏ជាក់លាក់របស់ខ្លួន ហើយបានសាកល្បងប្រព័ន្ធរ៉ូកែតកាំភ្លើងធំចល័តកម្រិតខ្ពស់ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ឬ Himars ដោយលើកដំបូងកាលពីថ្ងៃអង្គារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm