ព្រឹទ្ធសភារបស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធ (ទី១៤ ខែឧសភា) បានច្រានចោលការបោះឆ្នោតប្រជាមតិចំនួន ១២សំណួរ ស្តីពីកំណែទម្រង់ការងារដែលគាំទ្រដោយលោកប្រធានាធិបតី Gustavo Petro ជាការបរាជ័យចុងក្រោយបង្អស់លើបញ្ហា សម្រាប់មេដឹកនាំឆ្វេងនិយម ដែលនិយាយថា កំណែទម្រង់នឹងធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើង សម្រាប់កម្មករ។
ពីមុន សមាជិកសភាបានច្រានចោលកំណែទម្រង់នេះ ដែលនឹងកំណត់ថ្ងៃធ្វើការរយៈពេល ៨ម៉ោង បង្កើនប្រាក់ឈ្នួលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ហើយទាមទារការទូទាត់សន្តិសុខសង្គម សម្រាប់អ្នកបើកបរកម្មវិធីដឹកជញ្ជូន ក្នុងចំណោមវិធានការផ្សេងទៀត។

សមាជិកព្រឹទ្ធសភាចំនួន ៤៩រូប បានបោះឆ្នោតប្រឆាំងនឹងការធ្វើប្រជាមតិ ដោយមាន ៤៧រូបបោះឆ្នោត គាំទ្រ ដោយបានរារាំងលោក Petro មិនឲ្យមានការពិគ្រោះយោបល់។
តែទោះយ៉ាងណាក្ដី ព្រឹទ្ធសភាបានសម្រេចធ្វើការពិភាក្សាឡើងវិញនូវសេចក្តីព្រាងច្បាប់ ដែលត្រូវបានបដិសេធ នាពេលកន្លងនោះ៕
