រដ្ឋាភិបាលនៃប្រទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានចាប់ផ្តើមជម្លៀសអ្នកជំងឺមហារីកកុមារចំនួន ៤នាក់ និងសមាជិកគ្រួសារចំនួន ១២នាក់ ពីតំបន់ហ្កាហ្សា។
ពួកគេ គឺជាក្រុមទី២នៃអ្នកជំងឺ ដែលត្រូវបានជម្លៀសសម្រាប់ការព្យាបាល ក្រោមគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្ត្រហ្ស៊កដានី ដែលបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំនេះ ដែលមានគោលបំណងព្យាបាលកុមារហ្កាហ្សាចំនួន ២.000នាក់។

កុមារទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសដោយកងទ័ពអាកាសហ្ស៊កដានី សហការជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
ពួកគេ នឹងត្រូវព្យាបាលនៅមជ្ឈមណ្ឌលមហារីក King Hussein។
អ្នកជម្លៀសដំបូងមានកុមារ ២៩នាក់ និងសមាជិកគ្រួសារ ៤៤នាក់ ។ កុមារចំនួន ១៧នាក់ ក្នុងចំណោមកុមារទាំងនេះ បានត្រឡប់ទៅតំបន់ហ្កាហ្សា ជាមួយក្រុមគ្រួសាររបស់ពួកគេវិញ បន្ទាប់ពីការព្យាបាលរបស់ពួកគេ ត្រូវបានបញ្ចប់។
