វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ របស់អង់គ្លេស Emma Raducanu ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន Covid-19 និងបានដកខ្លួនចេញពីការប្រកួតកម្មវិធី Mubadala World Tennis Championship នៅអារ៉ាប់រួម។ ជើងឯក US Open រូបនេះគ្រោងជួបជាមួយកីឡាការិនីម្ចាស់មេដាយមាសអូឡាំពិក Belinda Bencic នៅជុំដំបូងក្នុងការប្រកួតនៅទីក្រុង Abu Dhabi នេះ។

កីឡាការិនីអង់គ្លេសរូបនេះគឺជាកីឡាការិនីទី១ ក្នុងប្រវត្តិសាស្ត្រដែលចេញពីវគ្គជំរុះឡើងទៅឈ្នះជើងឯក Grand Slam, US Open នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ Emma Raducanu ទទួលបានជោគជ័យច្រើនមួយរយៈបន្ទាប់ពីឈ្នះជើងឯក Grand Slam ឡើកដំបូងនោះ តែក្រោយមកឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ប្រកួតចុងក្រោយ ហើយចុងក្រោយទើបផ្លាស់ប្តូរគ្រូបង្វឹកថ្មី។ ព្រឹត្តិការណ៍វាយកូនបាល់ Mubadala World Tennis Championship នឹងចាប់ផ្តើមពីថ្ងៃទី១៦-១៨ ខែធ្នូនេះ ដែលនឹងមានវត្តមានអតីតកីឡាករលេខ ១ ពិភពលោក Andy Murray ដែលធ្លាប់ឈ្នះជើងឯកនៅទីនោះ ២លើកផងដែរ៕
អត្ថបទ៖នាង សុភាវុធ