ប្រមុខការទូតអាមេរិក និយាយថា ជម្លោះអ៊ុយក្រែន មិនអាចដោះស្រាយដោយយោធាបានទេ

2025/05/15 11:52:41 pm        63

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាចដោះស្រាយ ដោយយោធាបានទេ។

ប្រមុខការទូតអាមេរិករូបនេះ បាននិយាយនៅពេលមកដល់ទីក្រុង Antalya ដើម្បីចូលរួមកិច្ចក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសណាតូថា៖«ពុំមានដំណោះស្រាយយោធាចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែនទេ។ សង្រ្គាមនេះ នឹងត្រូវបញ្ចប់ មិនមែនតាមរយៈដំណោះស្រាយយោធាទេ គឺតាមរយៈផ្លូវទូត»។ 

លោក Rubio ក៏បានកត់សម្គាល់ឃើញដែរថា ស្ថានភាពជុំវិញការដោះស្រាយជម្លោះអ៊ុយក្រែន នៅតែមានភាពស្មុកស្មាញ ប៉ុន្តែសហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានការរីកចម្រើនក្នុងពេលឆាប់ៗនេះ នៅក្នុងដំណើរការចរចា។

កាលពីថ្ងៃទី ១១ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានក្រឹមឡាំង បានស្នើឲ្យអាជ្ញាធរទីក្រុងគីវ ចាប់ផ្តើមឡើងវិញដោយគ្មានបុរេលក្ខខណ្ឌ ដែលការចរចាដោយផ្ទាល់អ៊ុយក្រែន ត្រូវបានបញ្ឈប់នៅឆ្នាំ ២០២២ ដោយស្នើឲ្យ ចាប់ផ្តើមការសន្ទនា នៅថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ ចំណែកលោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា លោកនឹងមកដល់ទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីថ្លែងការណ៍របស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឲ្យអ៊ុយក្រែនយល់ព្រមភ្លាមៗចំពោះកិច្ចពិភាក្សាដែលស្នើឡើងដោយមេដឹកនាំរុស្ស៊ី។ មុននេះ ហ្សេឡិនស្គី បានកំណត់លក្ខខណ្ឌក្នុងការចរចា ជាមួយទីក្រុងមូស្គូស្តីពីការដាក់ចេញបទឈប់បាញ់រយៈពេលមួយខែ។

មន្ត្រីសេតវិមានម្នាក់ បាននិយាយកាលពីថ្ងៃទី ១៣ ខែឧសភាថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff និងបេសកជនពិសេសសម្រាប់អ៊ុយក្រែនលោក Keith Kellogg នឹងធ្វើដំណើរ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm