លោក Trump អាចនឹងទៅទួរគី ប្រសិនបើកិច្ចពិភាក្សារុស្ស៊ី-អ៊ុយក្រែន មានវឌ្ឍនភាព

2025/05/15 11:55:06 pm        53

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) នេះ បាននិយាយថា លោកនៅតែអាចធ្វើដំណើរទៅប្រទេសទួរគី ដើម្បីចូលរួមកិច្ចចរចាដោយផ្ទាល់លើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើមានវឌ្ឍនភាព ពោលគឺជាដំណើរការដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ចប់សង្រ្គាមរយៈពេលជាង ៣ឆ្នាំរបស់ប្រទេស២។

ពីប្រទេសកាតា លោក Trump បាននិយាយថា៖ «អ្នកដឹងទេ ប្រសិនបើមានអ្វីកើតឡើង ខ្ញុំនឹងទៅនៅថ្ងៃសុក្រ ប្រសិនបើវាមើលទៅសមស្រប»។ លោកបានបន្ថែមថា៖ «យើងអាចជួយពិភពលោកឲ្យកាន់តែមានក្ដីសង្ឃឹម។ ដូច្នេះ យើងគិតថា យើងនឹងធ្វើបានល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន»។

លោក Trump បាននិយាយមួយថ្ងៃមុននេះថា លោកនឹងទៅប្រទេសទួរគី សម្រាប់កិច្ចពិភាក្សានេះ ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានវត្តមាននៅទីនោះ។ ផ្ទុយទៅវិញ រុស្ស៊ីនឹងបញ្ជូនគណៈប្រតិភូវ័យកម្រិតទាបបន្ថែមទៀត បើទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជំរុញឲ្យលោក Putin ចូលរួម ដើម្បីបញ្ជាក់ថា លោកពិតជាយកចិត្តទុកដាក់ ចំពោះសន្តិភាពក៏ដោយ។

លោក Trump បានលើកឡើងថា លោកមិនភ្ញាក់ផ្អើលទេដែលលោក Putin អវត្តមាន ដោយនិយាយថា «ហេតុអ្វីបានជាគាត់ត្រូវទៅ បើខ្ញុំមិនទៅផង?»។ លោក Trump ពេលចូលកាន់តំណែង បានសន្យាថា នឹងបញ្ចប់សង្រ្គាមភ្លាមៗ ប៉ុន្តែរុស្ស៊ីបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកដែលគាំទ្រដោយអ៊ុយក្រែន សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm