នៅសល់រយៈពេលច្រើនសប្តាហ៍ទៀត មុនពេលរដូវក្តៅចាប់ផ្តើម ប៉ុន្តែសីតុណ្ហភាពនៅតំបន់ជាច្រើនរបស់រដ្ឋតិចហ្សាស់ សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជាប់កំណត់ត្រារួចទៅហើយ ។ កាលពីរសៀលថ្ងៃពុធ កម្តៅនៅទីក្រុង Austin បានកើនឡើងដល់ជាង ៣៧អង្សាសេ ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ធៀបនឹងកំណត់ត្រាលើកមុនសម្រាប់ថ្ងៃទី ១៤ ខែឧសភា មានត្រឹម៣៥,៥អង្សាសេប៉ុណ្ណោះ នៅឆ្នាំ ២០២៣ ។
លោក Dev Niyogi គឺជាសាស្រ្តាចារ្យវិទ្យាសាស្រ្តភព និងផែនដីនៅសាកលវិទ្យាល័យតិចហ្សាស់ ស្ថិតក្នុងទីក្រុង Austin ។ លោកនិយាយថា មាននូវកត្តារួមផ្សំជាច្រើននាំឲ្យមានសីត្ហភាពខ្ពស់ខុសរដូវបែបនេះ ។
លោកនិយាយថា មាននូវប្រព័ន្ធសម្ពាធទាបនៅភាគខាងកើតសហរដ្ឋអាមេរិក ប្រព័ន្ធសម្ពាធទាបនៅភាគខាងលិចសហរដ្ឋអាមេរិក ដូន្នេះហើយ ពួកយើងមាននូវដូមសម្ពាធខ្ពស់នេះ ដែលធ្វើឲ្យផ្ទៃមេឃប្រែជាពណ៌ខៀងស្រងាត់ស្រឡះល្អ តែគ្មានដុំពពក វាគឺជាផ្លូវរបស់រ៉ាឌីកាល់ទាំងអស់ផងដែរ កម្តៅនឹងកើតមានលើផ្លូវរបស់ពួកយើង ។
លោកបន្តទៀតថា ម្យ៉ាងវិញទៀត ផ្ទៃផែនដីរបស់ពួកយើងក៏ស្ងួតដែរ ដោយសារគ្រោះរាំងស្ងួត ធ្វើឲ្យកម្តៅកើនឡើងកើតមាន ហើយខ្យល់បក់ពីទិសខាងត្បូង វាកាន់តែក្តៅ ពេលបក់ឆ្ពោះមកកាន់អ្នក ។
ពលរដ្ឋមួយរូបរស់នៅទីក្រុង Austin ដែលស្វែងរកកន្លែងត្រជាក់នៅក្នុងអាងហែលទឹកនោះ និយាយថា វាពិតជាក្តៅខ្លាំងណាស់ ។ ជាការពិតណាស់ថា អាកាសធាតុក្តៅនេះ ឆាប់កើតឡើងលឿនពេក អ្នកដឹងហើយថា តាមធម្មតាពួកយើងទទួលអាកាសធាតុក្តៅ នៅក្នុងខែមិថុនា ខែកក្កដា និងខែសីហា មិនមែននៅខែឧសភានោះទេ ៕