រដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន គួរតែត្រូវបាននាំយកមកដាក់ក្រោមការឃ្លាំមើលពីទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បន្ទាប់ពីជម្លោះកាលពីសប្តាហ៍មុនរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដែលី។

លោក Singh បានប្រាប់កងទ័ពនៅមូលដ្ឋានមួយ នៅក្នុងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាថា៖«ខ្ញុំចង់លើកសំណួរនេះសម្រាប់ពិភពលោក ថាតើអាវុធនុយក្លេអ៊ែរនៅក្នុងដៃរបស់ប្រទេសដែលគ្មានភាពស្មោះត្រង់ និងគ្មានការទទួលខុសត្រូវ មានសុវត្ថិភាពដែរទេ?»។
លោកបាននិយាយថា៖«ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថាន គួរតែត្រូវបាននាំយកមកដាក់ក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។ ខ្ញុំចង់និយាយរឿងនេះឲ្យបានច្បាស់ ដោយសំដៅទៅដល់IAEA។
«ពិភពលោកទាំងមូលបានឃើញពីរបៀបដែលប៉ាគីស្ថាន បានគំរាមកំហែងឥណ្ឌា ដោយពុំមានការទទួល ខុសត្រូវជាមួយនឹងការវាយប្រហារនុយក្លេអ៊ែរជាច្រើនលោករបស់ខ្លួនោះ»។
ប៉ាគីស្ថានបាននិយាយម្តងហើយម្តងទៀតក្នុងអំឡុងពេលជម្លោះថា ជម្រើសនុយក្លេអ៊ែរ មិនត្រូវបានពិភាក្សាទេ។
