រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា)នេះ ថា សហភាពអឺរ៉ុប ត្រូវតែរួបរួមគ្នា ក្នុងការប្រឈមមុខនឹងពន្ធគយរបស់សហរដ្ឋអាមេរិក ហើយថា ខ្លួនបានត្រៀមលក្ខណៈ ដើម្បីធ្វើសកម្មភាព ប្រសិនបើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន មិនទទួលបានលទ្ធផលនោះ។
លោក Klingbeil បានប្រាប់សភាអាល្លឺម៉ង់ថា៖«យើងត្រូវតែឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកដោយមានការឯកភាពគ្នា និងការប្តេជ្ញាចិត្តរួមគ្នា»។
លោកបានថ្លែងថា៖«យើងរំពឹងថា ការចរចាដែលគណៈកម្មការកំពុងដំណើរការ អាចនាំឲ្យមានលទ្ធផលល្អ។ ប៉ុន្តែខ្ញុំក៏នឹងនិយាយយ៉ាងច្បាស់នៅទីនេះថា យើងត្រៀមខ្លួន ប្រសិនបើការចរចានេះ មិនទទួលបានជោគជ័យ» ។

