ប្រធានាធិបតីស៊ីរីថាការដកទណ្ឌកម្មរបស់លោក Trumpគឺជាការសម្រេចិត្តជាប្រវត្តិសាស្រ្ត និងក្លាហាន

2025/05/16 12:21:19 am        59

ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa បានចាត់ទុកការដកទណ្ឌកម្មលើស៊ីរី ប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក ថាជាការសម្រេចិត្តជាប្រវត្តិសាស្រ្ត និងក្លាហាន ។

លោកបានអំពាវនាវផងដែរឲ្យក្រុមវិនិយោគិននៅជុំវិញពិភពលោក ទទួលបានអត្ថប្រយោជន៍ពីអ្វីដែលលោកចាត់ទុកថាជាឱកាសសម្រាប់វិស័យជាច្រើននៅក្នុងប្រទេសស៊ីរី ។

កាលពីព្រឹកថ្ងៃពុធ លោក Trumpបានជួបជាមួយលោក Sharaaនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសដ៏គួរភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិកថា ពួកគេនឹងដកទណ្ឌកម្មចេញទាំងអស់លើរដ្ឋាភិបាលដឹកនាំដោយអ៊ិស្លាមមួយនេះ ហើយលោក Trump និយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកលទ្ធភាពនៃការធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរវិញជាមួយទីក្រុងដាម៉ាស ។

ការដកទណ្ឌកម្មនេះ បានកើតមាន បើទោះបីជាមានភាពស្រពិចស្រពិលខ្លាំងរបស់អ៊ីស្រាអែលលើរដ្ឋបាលរបស់លោក Sharaa គឺជាក្តីបារម្ភមួយត្រូវបានចែករំលែកាលពីដំបូងផងដែរ ដោយក្រុមមន្រ្តីសហរដ្ឋអាមេរិកមួយចំនួន ។

ក្រុមមន្រ្តីអ៊ីស្រាអែលនៅតែបន្តចាត់ទុកលោក Sharaaថាជាជីហាដ បើទោះបីជារូបលោកផ្តាច់ទំនាក់ទំនងជាមួយក្រុមឧទ្ទាមអាល់កៃដា កាលពីឆ្នាំ ២០១៦ក៏ដោយ ។ រដ្ឋាភិបាលអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ។

ការសម្រេចចិត្តនេះដែរ គឺជាការជំរុញដ៏សំខាន់មួយសម្រាប់លោក Sharaaដែលជួបការលំបាកក្នុងការធ្វើឲ្យប្រទេសមួយនេះ ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់រដ្ឋាភិបាលក្រុងដាម៉ាស ក្រោយពីការផ្ទួលរំលំអតីតប្រធានាធិបតីលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm