ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកាន់តែខិតជិតជាងមុននៃការទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយម្យ៉ាងទីក្រុងតេអេរ៉ង់ ក៏បានឯកភាពលើលក្ខខណ្ឌផងដែរ ។
នៅប្រទេសកាតា ដែលជាកន្លែងឈប់សំចតទី២នៃដំណើរទស្សនកិច្ចឈូងសមុទ្រអារ៉ាប់របស់លោក លោក Trump និយាយថា ពួកយើងកំពុងមានការចរចាយ៉ាងល្អិតល្អន់ជាមួយអ៊ីរ៉ង់ ដើម្បីទទួលបានសន្តិភាពយូរអង្វែង ។ ពួកយើងនឹងមិនបង្កើតការបំផ្លិចបំផ្លាញដោយសារអាវុធនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ទេ ។ លោកគិតថា ពួកយើងជិតឈានដល់កិច្ចព្រមព្រៀង ដោយមិនចាំបាច់ធ្វើរឿងនេះឡើយ ។
លោក Ali Shamkhani គឺជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ទីក្រុងតេអេរ៉ង់មានឆន្ទៈទទួលយកការទប់ស្កាត់គ្រប់ជ្រុងជ្រោយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
លោក Trumpនិយាយផងដែរថា ឥណ្ឌាបានផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយពន្ធកម្រិតសូន្យ ហើយលោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែនក្នុងប្រទេសទួរគី នៅថ្ងៃសុក្រ បើសិនជាសមរម្យ ។
លោកថា លោកបានជួបមនុស្សអស្ចារ្យបែបនេះ ហើយដូចអ្នកដឹងស្រាប់ថា ពួកយើងកំពុងព្យាយាមផ្តល់ឱកាសដល់យេម៉ែន ហើយពួកយើងនឹងផ្តល់ឱកាសស៊ីរីជាមួយយេម៉ែន ៕