ទីភ្នាកងារព័ត៌មានរដ្ឋប៉ាឡេស្ទីន WAFA បានរាយការណ៍ដោយលើកប្រភពសន្តិសុខថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយឆ្មក់ទីក្រុង Tamoun គឺជាទីក្រុងប៉ាឡេស្ទីនស្ថិតនៅជិតទីក្រុង Tubas ដោយបានសម្លាប់បុរស ៤នាក់ ។
ស្នូរគ្រាប់កាំភ្លើង ត្រូវបានឮចេញពីទីក្រុង Tamoun ខណៈរូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញអណ្តាតភ្លើង និងផ្សែងខ្មៅនៅលើដំបូលផ្ទះ ពេលដែលទាហានអ៊ីស្រាអែលឈរនៅក្រៅលើផ្លូវ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើ កាវាយប្រហារលើទីក្រុង Tamoun មានការជាប់ពាក់ព័ន្ធដែរឬទេ នឹងការបាញ់ប្រហាស្រ្តីតាំងលំនៅនិគមន៍អ៊ីស្រាអែលមានផ្ទៃពោះម្នាក់ ដែលបានកើតឡើងនៅចម្ងាយពីគ្នា ៣៥គ.ម ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែល និយាយថា ជនវាយប្រហារម្នាក់ បានបាញ់ប្រហារលើរថយន្តមួយគ្រឿងជាទីដែលជនជាតិអ៊ីស្រាអែល ២នាក់ រងរបួស ហើយនិងទទួលការព្យាបាល តែក្រោយមកស្រ្តីមានផ្ទៃពោះម្នាក់ បានស្លាប់ដោយសាររបួសរបស់គាត់ ៕