ទិន្នន័យរដ្ឋាភិបាលដែលពីមុនមិនទាន់បានចុះផ្សាយបង្ហាញថា ការធ្វើតេស្ត និងការពិនិត្យអ្នកជំងឺផ្ទុកមេរោគហ៊ីវនៅអាហ្វ្រិកខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង ។
ក្រុមអ្នកជំនាញមេរោគហ៊ីវ ៤នាក់ និយាយថា ការធ្លាក់ចុះនេះ គឺដោយសារការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ហិរញ្ញវត្ថុដល់ក្រុមការងារសុខភាព និងមណ្ឌលសុខភាព ។
អ្នកស្រី Sophy Moatshe គឺជាសកម្មជនមេរោគហ៊ីវ និងជាមេដឹកនាំសហគមន៍នៅទីក្រុង Diepsloot រដ្ឋ Johannesburg និយាយថា ជាការពិតណាស់ថា មនុស្សនឹងត្រូវស្លាប់ ។
អ្នកស្រី Moatshe និយាយថា វាពិបាកឲ្យអ្នកជំងឺហ៊ីវទទួលបានការថែទាំសុខភាពណាស់ ដោយសារតែការមើលងាយគ្នា ។
សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូង មាននូវបន្ទុកមេរោគហ៊ីវខ្ពស់បំផុតរបស់ពិភពលោក ជាមួយនឹងអ្នកផ្ទុកមេរោគហ៊ីវ ៨លាននាក់ ឬមនុស្សពេញវ័យម្នាក់ ក្នុងចំណោម ៥នាក់ រស់នៅជាមួយវីរុស ។
សហរដ្ឋអាមេរិកបានផ្តល់មូលនិធិចំនួន ១៧ភាគរយនៃថវិកាមេរោគហ៊ីវរបស់អាហ្វ្រិកខាងត្បូង មុនពេលការកាត់ផ្តាច់ជំនួយរបស់លោកប្រធានាធិបតី Donald Trump ។
ជំនួយទាំងនេះ ត្រូវចំណាយលើប្រាក់បៀវត្សរ៍របស់កម្មករសុខភាពអាហ្វ្រិកខាងត្បូងចំនួន ១៥.០០០នាក់ ក្រោមផែនការសង្រ្គោះបន្ទាន់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់សង្រ្គោះជំងឺអេដស៍ ឬហៅកាត់ថា PEPFAR ៕

