ក្រុមអ្នកវិទ្យាសាស្រ្តនៅតំបន់ឆ្នេរភាគខាងត្បូងប្រទេសអង់គ្លេស សង្ឃឹមថានឹងជួយប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងគម្រោងសាកល្បង SeaCURE ។
លោកសាស្រ្តាចារ្យ Paul Halloran មកពីសាកលវិទ្យាល័យ Exeter កំពុងធ្វើការនៅក្នុងមន្ទីរពេទ្យនៅទីក្រុង Weymouth ។
លោកនិយាយថា គម្រោងរបស់ពួកយើងមានគោលដៅយកកាបូនឌីអុកស៊ីតចេញពីទឹកសមុទ្រ ដើម្បីឲ្យទឹកសមុទ្រអាចស្រូបយកឧស្ម័នកាបូនិកចេញពីបរិយាកាស ។
កាបូនឌីអុកស៊ីតដែលគេស្គាល់ថា CO2 គឺជាឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតបំភាយដោយសារសកម្មភាពមនុស្ស ។ ប្រហែលជា ១ភាគ ៤នៃឧស្ម័ន CO2 ត្រូវបានស្រូបយកទៅដោយមហាសមុទ្រ ។
លោក Halloran និយាយទៀតថា រឿងដែលចាំបាច់នៅទីនេះគឺថា មាននូវឧស្ម័នកាបូនឌីអុកស៊ីតច្រើនណាស់នៅក្នុងទឹកសមុទ្រ មានច្រើនជាងនៅក្នុងខ្យល់ ។ ដូច្នេះហើយការចាប់យកវាចេញពីទឹកសមុទ្រ ជាជាងចេញពីខ្យល់ គឺជាចំណុចចាប់ផ្តើមសមហេតុផល ។
គម្រោងសាកល្បង SeaCURE ពាក់ព័ន្ធនឹងទឹកសមុទ្រមានជាតិអាស៊ីត ដែលបំប្លែងកាបូនទៅជាឧស្ម័ន ។
លោក Halloranនិយាយថា ពេលដែលវាសុទ្ធ អ្នកអាចបង្ហាប់វាបាន អ្នកអាចបញ្ជូនវាបាន ហើយទីបំផុតអ្នកអាចស្តុកវាបាន ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា បន្ទាប់មកទឹកត្រូវបានធ្វើឲ្យមានតុល្យភាពឡើងវិញ ដោយប្រើសារធាតុបាស មុនពេលវាត្រលប់ទៅកាន់សមុទ្រវិញ ៕

