រដ្ឋមន្ត្រីការរបរទេសអាមេរិក៖ កិច្ចពិភាក្សារុស្ស៊ី-អ៊ុយក្រែន«ជាប់គាំង» ដូច្នេះជំនួបលោកTrump-Putin ត្រូវការដើម្បីទម្លាយភាពទាល់ច្រក

2025/05/16 03:15:26 pm        379

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ថា វិធីតែមួយគត់ដែលការទម្លាយភាពទាល់ច្រកនឹងកើតឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺតាមរយៈការចរចាដោយផ្ទាល់រវាងលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនក្រុមការងារថ្នាក់ទាបទៅចរចានៅប្រទេសទួរគី។

លោក Rubio បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Antalya ថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រនេះជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan និងគណៈប្រតិភូអ៊ុយក្រែន ប៉ុន្តែបាននិយាយថា លោកពុំមានការរំពឹងទុកខ្ពស់សម្រាប់កិច្ចចរចានោះទេ។ លោក Rubio បាននិយាយថា «ខ្ញុំមិនគិតថា យើងនឹងមានការទម្លាយភាពទាល់ច្រកនៅទីនោះទេ រហូតដល់ប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតី Putin ធ្វើអន្តរកម្មដោយផ្ទាល់លើប្រធានបទនេះ។ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានពណ៌នាស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមថាមានភាព «ជាប់គាំង» និងបាននិយាយថា លោក Trump គឺជាមនុស្សតែម្នាក់គត់ដែលអាចម្លាយភាពទាល់ច្រកនេះបាន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសទួរគី បន្ទាប់ពីលោក Putin បានស្នើសុំកិច្ចចរចានៅទីនោះ មុនពេលប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តមិនធ្វើដំណើរទៅជួបចរចាដោយខ្លួនឯងផ្ទាល់។ជំនួសមកវិញ លោក Putin បានបញ្ជូនក្រុមការងារថ្នាក់ទាប និងអនុរដ្ឋមន្ត្រីទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ លោក Rubio និយាយថា កម្រិតនៃមន្ត្រីដែលរុស្ស៊ីបញ្ជូនទៅ ពុំមែនជាការបង្ហាញនូវការទម្លាយភាពទាល់ច្រកនោះទេ ប៉ុន្តែបាននិយាយថា លោក Trump មានឆន្ទៈក្នុងការបន្តកិច្ចពិភាក្សា រហូតទទួលបានសន្តិភាព។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm