ប្រទេសឥណ្ឌានិងប៉ាគីស្ថាន ចោទគ្នាទៅវិញទៅមកពីការគ្រប់គ្រងមិនបានល្អឃ្លាំងអាវុធនុយក្លេអ៊ែរ

2025/05/16 06:26:01 pm        232

ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ពីការគ្រប់គ្រងមិនបានល្អអាវុធនុយក្លេអ៊ែរ ដោយអំពាវនាវឱ្យពិភពលោកត្រួតពិនិត្យឃ្លាំងអាវុធរបស់ប្រទេសជិតខាងខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រឈមមុខដាក់គ្នាផ្នែកយោធាខ្លាំងក្លាបំផុត ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន គួរតែស្ថិតនៅក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ខណៈទីក្រុង Islamabad បាននិយាយថា សហគមន៍អន្តរជាតិគួរតែស៊ើបអង្កេត «ទីផ្សារងងឺត» នៅក្នុងប្រទេសឥណ្ឌា។

ជម្លោះចុងក្រោយរវាងឥណ្ឌា និងប៉ាគីស្ថាន បានបង្កឱ្យមានការព្រួយបារម្ភជាសកល ថា វាអាចធ្លាក់ចូលទៅក្នុងសង្រ្គាមពេញបន្ទុក មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួល។ លោក Singh បាននិយាយទៅកាន់ទាហាននៅឯមូលដ្ឋានមួយកន្លែងក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាថា «ខ្ញុំចង់លើកបញ្ហានេះសម្រាប់ពិភពលោក ថាតើ អាវុធនុយក្លេអ៊ែរមានសុវត្ថិភាពដែរឬទេដែលស្ថិតនៅក្នុងដៃរបស់ប្រទេសទុច្ចរិត និងខ្វះការទទួលខុសត្រូវ?។

លោក Singh បាននិយាយបន្ថែមថា «ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថាន គួរតែត្រូវបាននាំយកឲ្យស្ថិតក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។

ប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយថា ទីភ្នាក់ងារ IAEA គួរតែធ្វើការស៊ើបអង្កេតជំនួសវិញ «ការលួច និងការជួញដូរខុសច្បាប់ដដែលៗ ពាក់ព័ន្ធនឹងសម្ភារៈនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្មនៅក្នុងប្រទេសឥណ្ឌា»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm