ស្នូកឃ័រ៖ កីឡាករស្នូកឃ័រសញ្ជាតិប៊ែលហ្ស៊ិក Luca Brecel បានក្លាយជាម្ចាស់ជើងឯកការប្រកួតស្នូកឃ័រពានរង្វាន់ Scottish Open ក្រោយយកឈ្នះកីឡាករជើងចាស់ John Higgins នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះចាប់ផ្តើមការប្រកួតបានយ៉ាងល្អតាមរយៈជ័យជំនះ ៨ហ្វ្រេមក្នុងចំណោម ១០ហ្វ្រេមដំបូងនាំមុខដំណាក់កាលដំបូង ៨-២ហ្វ្រេម។

ឈានចូលដំណាក់កាលទី២ ជើងឯកពិភពលោក ៤សម័យ John Higgins ក៏ព្យាយាមវាយបកតាមពីក្រោយវិញបាន ៨-៥ហ្វ្រេម។ តែ Luca Brecel មិនភ្លាត់ឡើយដោយត្រូវការជ័យជំនះតែ ១ហ្វ្រេមទៀតដើម្បីឈ្នះជើងឯក ខណៈ John Higgins បន្តបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រលើកទី៤ ក្នុងឆ្នាំ២០២១ នេះ។ កីឡាករម្ចាស់ផ្ទះស្កុតឡេនវ័យ ៤៦ឆ្នាំ John Higgins ធ្លាប់ឈ្នះជើងឯកកម្មវិធីផ្សេងៗជាច្រើនក្នុងអាជីពរបស់ខ្លួន តែមិនដែលឈ្នះពាន Scottish Open ក្នុងទឹកដីរបស់ខ្លួនឡើយ៕
អត្ថបទ៖នាង សុភាវុធ