រុស្ស៊ី អះអាងដណ្តើមបានទីតាំងឈរជើងពីរកន្លែង ខណៈអ៊ុយក្រែន ថាការប្រយុទ្ធនៅតែបន្តទូទាំងជួរមុខ

2025/05/16 06:48:12 pm        295

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីតាំងឈរជើងចំនួនពីរកន្លែងបន្ថែមទៀត នៅក្នុងការវាយរុញរបស់ពួកគេឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ មិនបានទទួលស្គាល់ការបាត់បង់បែបនេះទេ ហើយប្រមុខបញ្ជាការអ៊ុយក្រែន និយាយថា ការប្រយុទ្ធបានអូសបន្លាយលើទូទាំងជួរមុខជាង ១.១០០គីឡូម៉ែត្រ។

សង្រ្គាមបានបន្តអូសបន្លាយ ខណៈកិច្ចចរចាដោយផ្ទាល់រវាងអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងចាប់ផ្តើមនៅក្នុងប្រទេសទួរគី។ កិច្ចពិភាក្សានេះនឹងជាជំនួបដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ប៉ុន្តែក្តីសង្ឃឹមនៃការទម្លាយភាពទាល់ច្រកហាក់ស្រអាប់ ខណៈមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin អវត្តមាន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងទីក្រុងមូស្គូ បានដណ្តើមយកភូមិ Novooleksandrivka នៅជិតមជ្ឈមណ្ឌលភស្តុភារ Pokrovsk ដែលទីក្រុងមូស្គូ បានកំណត់គោលដៅអស់ច្រើនខែមកហើយ។ ក្រសួងបន្តថា កងកម្លាំងរបស់ខ្លួនក៏បានដណ្តើមយកទីប្រជុំជន Torske ផងដែរនៅចុងភាគឦសាន និងកំពុងខិតនៅជិតទីក្រុងពីរផ្សេងទៀត ដែលទីក្រុងមូស្គូចង់បានជាយូរមកហើយគឺក្រុង Sloviansk និង Kramatorsk។

របាយការណ៍អគ្គសេនាធិការនៃយោធាអ៊ុយក្រែន បានដាក់ឈ្មោះភូមិ Novoooleksandrivka ថាជាទីតាំងលំនៅមួយក្នុងចំណោមរាប់សិបផ្សេងទៀត ដែលស្ថិតក្រោមការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែមិនបាននិយាយពីភូមិ Torske ទេ ខណៈប្លុកយោធាដ៏ពេញនិយម DeepState និយាយថា កងកម្លាំងរុស្ស៊ី ព្យាយាមដណ្តើមទីតាំងឈរជើងទាំងនេះ ប៉ុន្តែត្រូវបណ្តេញចេញ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm