មន្រ្ដី ក.ប.ប. កំពុងចុះពិនិត្យការលក់ទុរេនស្រស់នៅលើទីផ្សារ ខណៈពុំទាន់រកឃើញសារធាតុគីមី

2025/05/16 08:37:20 pm        378

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែង​បន្លំបានបញ្ជាក់ឱ្យដឹងថា ករណីផ្លែឈើទុរេន បន្ទាប់ពីបានយកគំរូ និងសំណាក​ចំនួន​ប្រមាណ​ជាង ២០ សំណាកមកពី២០ទីតាំងផ្សេងៗគ្នា ដើម្បីធ្វើការវិភាគ រហូតមកទល់ពេលនេះ មិន​ទាន់រកឃើញមានសារធាតុគីមីហាមឃាត់នៅឡើយទេ និង​ខណៈ​មន្រ្តី​ជំនាញ​បាន​កំពុង​បន្ត​ធ្វើ​ការ​តាម​ដានបន្តទៀតដោយយកចិត្តទុកដាក់លើករណីនេះ។

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង​ និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែឧសភានេះថា បញ្ហាទុរេន​ក្រុម​ការងារ​បាន​កំពុង​ធ្វើ​យ៉ាងដុតដៃដុតជើងសកម្មផងដែរ ដោយក្នុងរយៈពេលកន្លងទៅ រហូតមកទល់ពេលនេះ គឺ​បានអនុវត្តត្រួតពិនិត្យតាមគោលដៅសំខាន់ៗជាច្រើន មានដូចជា កន្លែង​ប្រមូល​ផ្តុំ​ទុរេន​ក្រោយ​ពី​ការ​នាំចូល ហើយត្រៀមយកទៅទុកសម្រាប់ចែកចាយ និងគោលដៅ​ប្រមូល​ផ្តុំ​សម្រាប់​យក​ទៅ​ចែក​ចាយ ហើយនិងទីផ្សារ រួមទាំងពីចំការផងដែរ ព្រោះចង់បញ្ជាក់ឱ្យច្បាស់ថា ចំការ​របស់​កម្ពុជា​ក៏​អត់​មានប្រើប្រាស់សារធាតុគីមីជ្រលក់ជា Basic Yellow 2 ហៅកាត់ ប៊ីវ៉ាយធូ (BY2) ឬក៏ អូរ៉ាមីនេអូ (Auramine O) ។

ឯកឧត្តមអគ្គនាយក បានបន្តថា ដូច្នេះយើងបានផ្ញើរគំរូ និង​សំណាក​ទៅ​កាន់​មន្ទីរ​ពិសោធន៍​បាន​ច្រើន​ហើយ ចំនួនប្រមាណជាង ២០សំណាក ដើម្បីវិភាគ ដែលគិតមកទល់ពេលនេះ មិន​ទាន់​រក​ឃើញ​វត្ត​មានសារធាតុគីមីហាមឃាត់ទាំងនោះទេ។ ហើយក្រុមការងារ នឹងបន្តធ្វើការ​តាម​ដាន​បន្ត​ទៀត និងធ្វើការងារទៅលើកិច្ចការងារពាក់ព័ន្ធការត្រួតពិនិត្យ ការអប់រំផ្សព្វផ្សាយដល់អាជីវករ និង​ពាណិជ្ជករដែលរកស៊ីក្នុងផលិតផលទុរេននេះផងដែរ។

ទាក់ទិនការលើកឡើងខាងលើនេះ អ្នកស្រី ពួយ សុផាវី អាជីវករលក់ទុរេននៅរាជធានីភ្នំពេញ បាន​បង្ហា​ញ​ការ​គាំទ្រ​លើ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធ​ភាព​គ្រប់​គ្រង​កា​រ​នាំ​ចូល​ផ្លែ​ទុរេនស្រស់ និងបានឱ្យដឹងទៀតថា ការដាក់លក់ផ្លែទុរេននៅលើទីផ្សារសព្វថ្ងៃ ក្រៅពី​ផលិត​ផល​ក្នុងស្រុក ក៏មានផលិតផលនាំចូលផងដែរ ប៉ុន្តែគុណភាព រសជាតិ និងតម្លៃខុសគ្នា។ ជាពិសេសការដាក់លក់ផលិតផលក្លែងបន្លំ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទិញយកទៅទទួលទាន។ អ្នកស្រី បានស្នើដល់មន្រ្តីមានសមត្ថកិច្ច បន្តរក្សា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ការពារសុខភាពអ្នកប្រើប្រាស់។

កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ទប់​ស្កាត់ទំនិញក្លែងបន្លំ ចាត់ចែងការដកសំណាកគំរូតាមគោលការណ៍ហានិភ័យ ឬតាម​រូប​ភាព​ចោះ​ៗ ដើម្បីស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគ។ ក្នុងករណី​លទ្ធ​ផល​នៃ​ការ​វិភាគបង្ហាញថា ផលិតផលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព ឬខូចគុណភាព ត្រូវ​ចាត់​ចែង​ប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្ត។ សូម​បញ្ជាក់ទៀតថា ការដាក់ចេញវិធានការនេះ ធ្វើឡើង​ស្រប​ពេល​មាន​សេចក្ដី​រាយ​ការណ៍​ពី​ការ​ចាល់​ផ្លែទុរេននៅប្រទេសជិតខាងកម្ពុជា កំពុងចាល់នៅក្នុងទីផ្សារ ក្រោយភាគីចិន រឹតបន្តឹង​ការ​ត្រួត​ពិនិត្យ​រកសារធាតុគីមីម្យ៉ាងដែលអាចបង្កជាជំងឺមហារីក៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm