អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធជាង ២៥៦០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/14 10:31:35 pm        473

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានចំនួនជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៥៦០ លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និង​សម្រាប់​រយៈពេល១១ខែ ឆ្នាំ២០២១នេះថា ការអនុវត្តប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មាន ចំនួនជាង ១០ ៣៦៨ប៊ីលានរៀល ត្រូវជាង ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយក ដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញ​របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួនជាង ៩៩០ប៊ីលានរៀល ត្រូវប្រមាណជាង ២៤៤ លានដុល្លារអាមេរិក ស្មើនឹងជិត ១១% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ ការគ្រប់គ្រងឆ្នាំ២០២១ ប្រៀបធៀប​នឹងចំណូលពន្ធអាករ ប្រចាំខែវិច្ឆិកាទៅនឹងឆ្នាំ២០២០ ឃើញថា​ ការប្រមូលពន្ធបាន កើនឡើង​ជាង ៤៩ប៊ីលានរៀល ស្មើរជាង ១២លានដុល្លារអាមេរិក ត្រូវប្រមាណ ៥,២៤%។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធ កើនឡើង ក្នុងខែវិច្ឆិកា និងឈាន​ទៅ​សម្រេច​លើសផែនការឆ្នាំ២០២១ រហូតដល់ ១៤,១៣% ក្នុងរយៈពេលត្រឹមតែ១១ខែ ឆ្នាំ២០២១ នេះ បានកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាម​រយៈចាត់វិធានការជា យុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា​ប្រកបដោយ​ស្មារតី​បុរេសកម្ម ​និងទាន់ពេលវេលា ដែលអាចកសាង ភាពធន់របស់សហគមន៍ទៅ​នឹង​ជំងឺ​រាតត្បាតនេះ ហើយឈានទៅបើក ប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រៅពីគោលការណ៍​ខាងលើ អគ្គនាយកដ្ឋាន ​បានរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​តាំងពីមុន ការ​រីករាលដាលនៃជំងឺកូវីដ-១៩ ការគ្រប់គ្រងប្រមូលចំណូល ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបាន​ដាក់ឱ្យអនុវត្ត និងប្រព័ន្ធទទួលលិខិត ប្រកាសពន្ធពាក្យស្នើសុំលិខិតរដ្ឋបាល និង​ឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិត អនុញ្ញាតនានា តាមប្រព័ន្ធអនឡាញសាធារណៈជនទូទៅ អាចប្រើប្រាស់ GDT Taxpayer App ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃដោយចំណេញពេលវេលាងាយស្រួល​និងចៀសផុតពីហានីភ័យ​នៃការឆ្លងជំងឺ​រាតត្បាតកូវីដ-១៩ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារផ្តល់ លទ្ធភាពជូនអ្នកជាប់​ពន្ធ​ទទួលបានភាពងាយស្រួល និងចំណេញពេលវេលាក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm