ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

2025/05/16 09:12:53 pm        224

ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញក្រុមក្មេងទំនើងប្រុសស្រី ០៨នាក់ បញ្ជូនទៅកាន់សាលា​ដំបូងរាជ​ធានីភ្នំពេញ ដើម្បីអនុវត្តវិធានការច្បាប់ ។

អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ក្មេងទំនើងជាបន្តបន្ទាប់ជាច្រើនរយនាក់ ដោយករណីខ្លះត្រូវបានធ្វើការអប់រំតាមវិធានការរដ្ឋបាល និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធនាគារ។ តែថ្មីនេះ អាវុធហត្ថរាជធានីភ្នំពេញ ហាក់ចាត់វិធានក្តៅ និងតឹងរឹង ដោយធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងធ្វើការបញ្ជូនទៅតុលាការជាញឹកញាប់ ដោយមិនមានការលើកលែង។

ជាក់ស្តែងកាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានករណី ក្មេងឈាមរាវ ប្រុសស្រី ០២ក្រុម បានធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក នៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ៣៧០ កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្តែង នូវក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៨ នាក់ (ប្រុស ០២នាក់ ស្រី០៦នាក់) អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត នូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្តន្ទាទោសជាមួយគ្នាផងដែរ។

ទន្ទឹមគ្នានេះ កាលពីចុងខែមេសា កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង ០៨នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ដែលក្នុងនោះ ០៦នាក់ ជាសមាជិកក្នុងក្រុមក្មេងទំនើងមានរហ័សនាមថា MTT (មនុស្សតូចៗ) មានអាយុត្រឹមតែ ១៤ឆ្នាំ ១៥ឆ្នាំ ១៦ឆ្នាំ ជាប់ពាក់ព័ន្ធករណីនាំគ្នាធ្វើសកម្មភាពព្រួតវាយជនរងគ្រោះម្នាក់ ដណ្តើមយកម៉ូតូ ០១ គ្រឿង នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង ០២នាក់ ពាក់ព័ន្ធ ធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ០១គ្រឿង របស់នារីម្នាក់ ដែលកំពុងធ្វើដំណើរលើចំណុចផ្លូវ១៦៣ កែងផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទូរស័ព្ទជនរងគ្រោះបានទុក នៅក្នុងឃ្លុបម៉ូតូខាងមុខ។

ក្មេងទំនើងគឺតែងតែ បង្កការភ័យខ្លាចដល់សិស្សសាលា បង្កការភ័យខ្លាចដល់អ្នករស់នៅក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកដំណើរ ក្លាយជាការគំរាមកំហែង និងអសន្តិសុខដល់ សង្គម អាចកាត់បន្ថយទេសចរ និងបង្កជារបួសស្នាម ធ្វើឱ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិអ្នកទៃ ហិនហោចទ្រព្យ​សម្បត្តិរដ្ឋ ធ្វើឱ្យខ្លួនឯងបាត់បង់ឱកាសសិក្សា រៀនសូត្រ រហូតឈានដល់មានទោសទណ្ឌ បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ ដូច្នេះយើងត្រូវរួមគ្នាបង្កាទប់ស្កាត់ក្មេងទំនើងទាំងអស់គ្នា។

ប្រសិនបើបងប្អូន បានឃើញទង្វើទំនើងទាំងឡាយ អាចទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ តាមរយៈទូរស័ព្ទបន្ទាន់ លេខ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញបាន៕ តារាវុទ្ធី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm