UN៖ បញ្ជាជម្លៀសថ្មីបង្ខំឱ្យពលរដ្ឋហ្កាហ្សា រាប់ម៉ឺននាក់រត់ភៀសខ្លួន ខណៈទុរ្ភិក្សជិតកើតមាន

2025/05/16 09:43:50 pm        305

ការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ថា អរិភាពកាន់តែខ្លាំងក្លានៅតែបន្តក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលនាំមកនូវការស្លាប់ ការភៀសខ្លួន និងការបំផ្លិចបំផ្លាញបន្ថែមទៀត ស្របពេលការបិទជំនួយរយៈពេលជាច្រើនសប្តាហ៍កំពុងដំណើរការ។ បន្ថែមពីលើការទម្លាក់គ្រាប់បែកដែលកំពុងបន្ត អ៊ីស្រាអែលបានចេញបទបញ្ជាជម្លៀសថ្មីចំនួន៣ ផ្សេងទៀតក្នុងពេលពីរថ្ងៃកន្លងមក ដែលគ្របដណ្តប់ ៧% នៃផ្ទៃដីហ្កាហ្សាសរុប ប៉ះពាល់ដល់មនុស្សប្រមាណ ១០ម៉ឺននាក់។

សរុបមក ប្រហែល ៧១% នៃតំបន់ហ្កាហ្សាស្ទ្រីប ស្ថិតនៅក្រោមបញ្ជាជម្លៀស ឬនៅក្នុងតំបន់ដែលគ្រប់គ្រងដោយយោធាអ៊ីស្រាអែល ដែលអាជ្ញាធរអ៊ីស្រាអែលទាមទារឱ្យក្រុមមនុស្សធម៌សម្របសម្រួលការផ្លាស់ទីរបស់ពួកគេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះនិយាយថា "បញ្ជាជម្លៀសទាំងនេះកើតឡើងនៅពេលដែលប្រជាជននៅទូទាំងតំបន់ហ្កាហ្សា ប្រឈមនឹងគ្រោះទុរ្ភិក្ស ហើយមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ ប្រឈមនឹងភាពអត់ឃ្លានដ៏អាក្រក់"។

OCHA រាយការណ៍ថា បញ្ជាជម្លៀសដែលប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បានប៉ះពាល់ដល់អ្នកស្រុករាប់ម៉ឺននាក់ក្នុង ១០តំបន់ នៅក្រុង Deir Al-Balah និង Khan Younis ដោយ "យោងតាមការប៉ាន់ប្រមាណបឋម តំបន់ដែលរងផលប៉ះពាល់ថ្មី គឺជាជម្រករបស់មនុស្សប្រហែល ១០០.០០០នាក់"។

ដៃគូមនុស្សធម៌របស់អង្គការសហប្រជាជាតិរាយការណ៍ថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ បានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ដែលបានកំណត់កាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែមនុស្សរាប់រយនាក់បានត្រឡប់ទៅកន្លែងចាស់វិញដោយសារតែខ្វះខាតកន្លែងស្នាក់នៅ និងទីជម្រក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm