ប្រភព៖ ប្រេសិតអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន ពុំមានគម្រោងបង្ខំអ៊ីស្រាអែល ឱ្យបញ្ចប់សង្រ្គាមហ្កាហ្សាទេ

2025/05/16 09:47:12 pm        297

ចាប់តាំងពីកិច្ចចរចាចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តនៅទីក្រុងដូហា ក្នុងថ្ងៃពុធសប្ដាហ៍នេះមក ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា គឺលោក Steve Witkoff បានប្រាប់អ្នកសម្របសម្រួលផ្សេងទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងបង្ខំអ៊ីស្រាអែល ឱ្យបញ្ចប់សង្រ្គាមតំបន់ហ្កាហ្សាទេ ស្របពេលការបដិសេធយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នេះបើយោងតាមប្រភពមន្ត្រីអារ៉ាប់ពីររូប កាលថ្ងៃព្រហស្បតិ៍ (១៥ ឧសភា)។

អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីបបានសង្ឃឹមថា សហរដ្ឋអាមេរិក នឹងដើរក្នុងទិសដៅបញ្ចប់អរិភាពនេះ ដោយសារការអត្ថាធិប្បាយពីលោកប្រធានាធិបតី Donald Trump និងជំនួយការជាន់ខ្ពស់ផ្សេងទៀតពីបំណងប្រាថ្នារបស់ពួកគេក្នុងការបញ្ចប់សង្គ្រាម។

តែទោះយ៉ាងណាក្ដី លោក Netanyahu បានទទូចថា លោកនឹងគ្រាន់តែយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្នប្រហែល ៤៥ថ្ងៃប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមដោយក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរប្រហែល ១០នាក់។ ប្រភពនិយាយថា អំឡុងពេលនោះ លោក Netanyahu បានប្រាប់លោក Witkoff ថា អ៊ីស្រាអែល ត្រៀមរៀបចំកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាមអចិន្ត្រៃយ៍ ដោយមិនមានការប្តេជ្ញាចិត្តចំពោះលទ្ធផលដូចមុននោះទេ។

ក្រុមហាម៉ាស បានច្រានចោលទាំងស្រុងនូវក្របខណ្ឌនេះ ដោយលើកហេតុផលថា ខ្លួនបានយល់ព្រមរួចជាស្រេចក្នុងការដោះលែងចំណាប់ថ្នូរអំឡុងកិច្ចព្រមព្រៀងបទឈប់បាញ់កាលខែមករា ដែលសន្មត់ថានឹងមើលឃើញអ៊ីស្រាអែល ធ្វើកិច្ចពិភាក្សាទាក់ទងនឹងការបញ្ចប់សង្គ្រាមអចិន្ត្រៃយ៍ ប៉ុន្តែក្រោយមក លោក Netanyahu បានបដិសេធមិនចូលរួមក្នុងការចរចា និងបានបើកការវាយលុករបស់យោធាលើតំបន់ហ្កាហ្សាជាថ្មីម្ដងទៀតនៅថ្ងៃទី១៨ ខែមីនា ហើយយុទ្ធនាការនោះបានបន្តកាន់តែខ្លាំងក្លាឡើង៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm