UN ជំរុញឱ្យក្រុមប្រដាប់អាវុធដកខ្លួនចេញពីរដ្ឋធានីប្រទេសលីប៊ី បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សា

2025/05/16 10:46:30 pm        55

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធដកកម្លាំងចេញភ្លាមៗពីរដ្ឋធានីទ្រីប៉ូលីរបស់ប្រទេសលីប៊ី ហើយត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារយៈពេលពីរថ្ងៃ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់។

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បេសកកម្មនេះ មានការតក់ស្លុតយ៉ាងខ្លាំងចំពោះរបាយការណ៍នៃគ្រាប់រំសេវដែលត្រូវបានប្រើប្រាស់ទៅលើក្រុមបាតុករនៅទីក្រុងទ្រីប៉ូលី ដែលបានចេញធ្វើបាតុកម្មកាលពីពេលយប់ ដោយបាននិយាយថា បេសកកម្មកំពុង «តាមដានយ៉ាងដិតដល់នូវបទឈប់បាញ់ដ៏ផុយស្រួយ» នៅក្នុងរដ្ឋធានី។ បេសកកម្មរបស់អង្គការសហប្រជាជាតិ និយាយថា ខ្លួនកំពុងចូលរួមជាមួយក្រុមអ្នកសម្របសម្រួល និងកំពុងធ្វើការលើការចាប់ផ្តើមយន្តការដើម្បីគាំទ្រនិងទទួលបាននិរន្តរភាពបទឈប់បាញ់នាពេលបច្ចុប្បន្ន។

ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងនៅទីក្រុងទ្រីប៉ូលី រវាងកងកម្លាំងដែលស្មោះត្រង់នឹងនាយករដ្ឋមន្ត្រី លោក Abdul-Hamed Dbeibah និងក្រុមគាំទ្រស្ថិរភាព SSA ជាក្រុមសកម្មប្រយុទ្ធដ៏មានឥទ្ធិពល ក្នុងពេលមានរបាយការណ៍អំពីការស្លាប់របស់លោក Abdul Ghani al-Kikli ដែលត្រូវបានគេស្គាល់ថា Ghaniwa ជាមេដឹកនាំក្រុម SSA ។

កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលរួបរួមជាតិដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ីបានប្រកាសបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមជីវពលជាគូប្រជែងដែលបានរាលដាលចូលទៅក្នុងសង្កាត់ភាគកណ្តាល និងតំបន់លំនៅឋាននៃរដ្ឋធានី ហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងមហាផ្ទៃបាននិយាយថា ស្ថានភាពសន្តិសុខក្នុងទីក្រុងទ្រីប៉ូលី មានស្ថិរភាព។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm