អ្នកវិភាគ៖ លោក Trump នឹងបន្តរក្សាអត្រាពន្ធ ៣០% លើចិន រហូតដល់ចុងឆ្នាំ២០២៥

2025/05/16 10:55:14 pm        66

អ្នកវិភាគ និងវិនិយោគិន បាននិយាយថា អត្រាពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសចិន ទំនងជានឹងនៅតែស្ថិតក្នុងកម្រិតមួយដែលត្រូវបានគេរំពឹងថា នឹងកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីមានការផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល ៩០ថ្ងៃ ដោយពួកគេបានលើកឡើងថា ទីក្រុងប៉េកាំងអាចត្រូវស៊ូទ្រាំនឹងភាពលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ទោះបីជាមានការចរចាយ៉ាងសកម្មក៏ដោយ។

យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ការតព្វកិច្ចពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលចិនដែលដាក់នៅឆ្នាំនេះ ទំនងជានឹងបន្តរក្សាជាមួយកម្រិត ៣០ភាគរយ រហូតដល់ចុងឆ្នាំ២០២៥។

ការព្យាកររបស់សារព័ត៌មាន Bloomberg Economics បានបង្ហាញថា បើទោះបីជាកម្រិត គឺទាបជាងមុនមានការផ្សះផ្សាគ្នាក្នុងសប្តាហ៍នេះក៏ដោយ ក៏អត្រានាពេលនេះនេះ គឺខ្ពស់គ្រប់គ្រាន់ ក្នុងការធ្វើឲ្យបាត់ទំហំ ៧០ភាគរយនៃការនាំចេញរបស់ចិនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ក្នុងរយៈពេលមធ្យម។

លទ្ធផលនៃការស្ទង់មតិដែលត្រូវបានធ្វើឡើងចន្លោះថ្ងៃទី១៤ ខែឧសភា និងទី១៥ ខែឧសភា ដោយមានអ្នកឆ្លើយសំណួរចំនួន ២២នាក់នោះ បង្ហាញពីការរំពឹងទុកទាប សម្រាប់ការចរចាពាណិជ្ជកម្ម ដើម្បីលុបចោលនូវកាតព្វកិច្ចពន្ធដែលលោក Trump ដាក់លើប្រទេសចិនយ៉ាងឆាប់រហ័ស អំឡុងអាណត្តិទី២ របស់លោក។ ហើយយោងតាមការស្ទង់មតិដាច់ដោយឡែកមួយបានឲ្យដឹងថា ទិន្នន័យផ្លូវការដែលផុតកំណត់នៅថ្ងៃទី១៩ ខែឧសភា ត្រូវបានគេព្យាករថា នឹងបង្ហាញពីការធ្លាក់ចុះនៃទិន្នផលឧស្សាហកម្មរបស់ប្រទេសចិន នៅក្នុងខែមេសា ដោយសារការគំរាមកំហែងពន្ធមានទម្ងន់លើការនាំចេញ។

សេដ្ឋវិទូ នៅធនាគារ DNB គឺលោកស្រី Kelly Chen បាននិយាយថា៖ «យើងរំពឹងថា ការចរចាពាណិជ្ជកម្មនឹងបញ្ចប់ទៅជាមួយនឹងកិច្ចព្រមព្រៀងកម្រិតទាប»។ លោកស្រីបានបន្ថែមថា៖ «មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីអាចឲ្យសហរដ្ឋអាមេរិក និងចិនផ្លាស់ប្តូរគោលនយោបាយគ្នាប្រាកដប្រជា នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកឆ្នាំ២០២៦ ដែលនឹងធ្វើជាពេលវេលាកំណត់ សម្រាប់កិច្ចព្រមព្រៀង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm