ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​គ្រោង​រៀបចំ​ដង្ហែរ​ក្បួន​ម៉ូតូ​កង់​បីដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-កូរ៉េ

2021/12/14 06:00:14 pm        165

ភ្នំពេញ៖ ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា គ្រោង​រៀបចំ​ពិធី​ផ្សព្វផ្សាយ​វីដេអូ​ស្ដី​ីពី​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-កូរ៉េ​តាម​រយៈ​ការ​ក្បួន​ម៉ូតូ​កង់​បី​តុកតុករយៈ​ពេល ១​ខែ​ចាប់​ពី​ខែ​ធ្នូ​នេះ​រហូត​ដល់​ខែ​មករា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ដើម្បី​រម្លឹក​ខួប ១០​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-កូរ៉េ​ និង​ឆ្នាំ​ផ្លាស់​ប្ដូរ​មេគង្គ-កូរ៉េ ២០២១-២០២២ស្ថានទូត​នេះ នឹង​ប្រើ​ប្រាស់​ម៉ូតូ​កង់​បី​តុកតុក​ចំនួន ៣០​គ្រឿង​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​វីដេអូ​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-កូរ៉េ។

ស្ថានទូត​កូរ៉េ​បញ្ជាក់​ថា ពិធី​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​រយៈ​ពេល ១​ខែ​ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​ក្រោយ​នេះ។

ស្ថានទូត​កូរ៉េ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ព្រឹត្តិការណ៍​នេះ​នេះ គឺមាន​គោល​បំណង​ប្រាប់​ទៅ​មហាជន​ឱ្យ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ភាព​ជា​ដៃ​គូ​មេគង្គ-កូរ៉េ។

វីដេអូ​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-កូរ៉េ​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​កូរ៉េ​ផង​ដែរ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm