មេដឹកនាំអង់គ្លេស៖ លោក Putin «ត្រូវជួបផលវិបាក ដោយសារមិនបង្កើតសន្តិភាព» នៅអ៊ុយក្រែន

2025/05/16 11:21:57 pm        84

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «ត្រូវតែជួបនឹងផលវិបាក ដោយសារការចៀសវាងមិនបង្កើតសន្តិភាព» ដោយការលើកឡើងនេះកើតមាននៅមុនកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប នៅប្រទេសអាល់បានី នាថ្ងៃសុក្រ (ទី១៦ ខែឧសភា) នេះ។

តាមរយៈសេចក្តីថ្លែងការណ៍មុនកិច្ចប្រជុំកំពូលនេះ ពោលគឺធ្វើឡើងនៅថ្ងៃដដែល ដែលកិច្ចពិភាក្សាត្រូវបានរំពឹងកើតមាន រវាងអ៊ុយក្រែន និងរុស្ស៊ី នៅក្នុងប្រទេសទួរគី លោក Starmer បានប្រាប់ថា៖ «យុទ្ធសាស្ត្ររបស់លោក Putin ក្នុងការបង្វែរ និងពន្យារពេល ខណៈបន្តសម្លាប់ និងបង្ហូរឈាម នៅទូទាំងប្រទេសអ៊ុយក្រែន គឺជារឿងមិនអាចអត់ទ្រាំបានតទៅទៀតទេ»។

គួរបញ្ជាក់ថា សហគមន៍នយោបាយអឺរ៉ុប (EPC) ដែលប្រមូលផ្តុំសមាជិកសហភាពអឺរ៉ុប និង ២០ប្រទេសផ្សេងទៀត កំពុងជួបប្រជុំគ្នា នៅរដ្ឋធានី Tirana នៃប្រទេសអាល់បានី នៅថ្ងៃទី១៦ ខែឧសភានេះ។ EPC ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

បើយោងតាមវិមាន Downing Street បានឲ្យដឹងថា បណ្ដាប្រទេសចូលរួម នៅក្នុងកិច្ចប្រជុំនេះ នឹង «ដាក់សម្ពាធលើវិមានក្រឹមឡាំង ដោយសារលោក Putin មិនបានចូលរួមកិច្ចចរចាសន្តិភាពដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា)»។

លោក Starmer បាននិយាយថា៖ «បទឈប់បាញ់ពេញលេញដោយគ្មានលក្ខខណ្ឌ ត្រូវតែលេចរូបរាងឡើង ហើយប្រសិនបើរុស្ស៊ីមិនមានឆន្ទៈចូលតុចរចាទេ លោក Putin ត្រូវតែប្រឈមជាមួយផលវិបាក»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm