ប៉ាគីស្ថាន៖ ការផ្អាកប្រយុទ្ធជាមួយឥណ្ឌា នឹងពន្យារដល់ថ្ងៃទី១៨ ឧសភា ខណៈបទឈប់បាញ់ចូលជាធរមាន

2025/05/16 04:25:02 pm        43

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា បទឈប់បាញ់ រវាងប៉ាគីស្ថាន និងឥណ្ឌា នឹងបន្តដល់ថ្ងៃទី១៨ ខែឧសភា ដោយលើកឡើងពីការផ្អាកប្រយុទ្ធគ្នា កំពុងចូលជាធរមាន បន្ទាប់ពីការប៉ះទង្គិចគ្នា ក្នុងខែឧសភានេះ បាននាំឲ្យប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ កៀកនឹងមានសង្គ្រាមពេញបន្ទុក។

នៅក្នុងសុន្ទរកថាទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Ishaq Dar បានបញ្ជាក់បន្ថែមថា ប្រទេសរបស់លោកនឹងមិនរំលោភលើបទឈប់បាញ់នោះទេ ដែលនឹង «ឈានទៅរកកិច្ចពិភាក្សាមួយ ហើយវានឹងជាការសន្ទនាសម្រុះសម្រួលគ្នា»។

ចំណែកកងទ័ពឥណ្ឌា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃតែមួយនោះថា ខ្លួននឹងបន្តធ្វើការលើវិធានការកសាងទំនុកចិត្តជាមួយប៉ាគីស្ថាន «ដើម្បីកាត់បន្ថយកម្រិតនៃការប្រុងប្រយ័ត្ន»។

គួរបញ្ជាក់ថា ប្រទេសទាំង២ ដែលបានប៉ះទង្គិចគ្នាជាច្រើនលើក ជុំវិញដែនដីមានជម្លោះ គឺតំបន់កាស្មៀរ បានធ្វើការវាយប្រហារដោយយោធាសងសឹកគ្នាជាច្រើនថ្ងៃ ចាប់ពីថ្ងៃទី៧ ឧសភា ដោយចោទប្រកាន់គ្នាទៅវិញទៅមកថា បានធ្វើឲ្យជម្លោះកាន់តែរាលដាល។ ភាគីទាំង២ បានយល់ព្រមបញ្ឈប់ការបាញ់ប្រហារគ្នាទៅវិញទៅមក នៅថ្ងៃទី១០ ខែឧសភា។ 

ភាពតានតឹងនេះបានផ្ទុះឡើងជាលើកដំបូង នៅថ្ងៃទី២២ ខែមេសា នៅពេលដែលខ្មាន់កាំភ្លើង បានបាញ់សម្លាប់ជនស៊ីវិល ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ នៅតំបន់ Jammu & Kashmir របស់ឥណ្ឌា។ ឥណ្ឌាបានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្ម ហើយបានចោទប៉ាគីស្ថានថា មានជាប់ពាក់ព័ន្ធ ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋអ៊ីស្រាអែលបន្តដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់សង្រ្គាមហ្កាហ្សា និងនាំចំណាប់ថ្នូរមកផ្ទះវិញ
2025/05/18 11:43:53 am        1
ការជម្លៀសខ្លួនទ្រង់ទ្រាយធំបានធ្វើឡើង ពេលទឹកជំនន់វាយប្រហារប្រទេសអាហ្សង់ទីន
2025/05/18 10:58:25 am        1
លោក Trump និយាយថា លោកនឹងនិយាយជាមួយលោក Putin និងលោក Zelenskiy នៅថ្ងៃចន្ទស្អែក
2025/05/18 10:48:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា

2025/05/18 12:23:09 pm
​គយ៖ ការនាំចូលទុរេនស្រស់មកកម្ពុជាត្រូវបានបិទចាប់តាំងពីថ្ងៃទី១២ ឧសភា ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់
2025/05/18 12:08:51 pm
​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី អបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០២៥ នៅខេត្តកំពង់ចាម
2025/05/18 11:54:47 am
​អាជ្ញាធរថាកំពុងរៀបចំរមណីយដ្ឋានទឹកឈូឲ្យមានសណ្តាប់ធ្នាប់ល្អ និងសោភ័ណភាពទាក់ទាញទេសចរ
2025/05/18 11:45:01 am
​ពលរដ្ឋអ៊ីស្រាអែលបន្តដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់សង្រ្គាមហ្កាហ្សា និងនាំចំណាប់ថ្នូរមកផ្ទះវិញ
2025/05/18 11:43:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/15 03:24:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am