រដ្ឋបាលលោក Trump បណ្តេញបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិករាប់រយនាក់

2025/05/16 11:42:21 pm        118

រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) បានបណ្តេញបុគ្គលិកជិត ៦០០នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាបណ្តាញព័ត៌មានទទួលបានមូលនិធិសហព័ន្ធដែលផ្តល់ការរាយការណ៍ឯករាជ្យដល់ប្រទេសមានសេរីភាពសារព័ត៌មាននៅមានកម្រិត។

ការបញ្ឈប់ពីការងារនេះ ផ្តោតលើអ្នកធ្វើការឯករាជ្យដែលភាគច្រើនជាអ្នកកសែត ប៉ុន្តែក៏មានបុគ្គលិករដ្ឋបាលមួយចំនួនផងដែរ ហើយមានចំនួនច្រើនជាង ១ភាគ៣នៃបុគ្គលិករបស់ VOA។

នេះគឺជាសញ្ញា ដែលបានបង្ហាញថា រដ្ឋបាលលោក Trump គ្រោងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីរុះរើប្រព័ន្ធផ្សព្វផ្សាយនេះ ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការកាលពីខែមេសា ដែលបានបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលសហព័ន្ធបន្តឲ្យការផ្សាយកម្មវិធីព័ត៌មានដំណើរការក្នុងបណ្តាញនេះ ដែលលោកប្រធានាធិបតីអាមេរិក បានចាត់ទូកថា «សំឡេងនៃរ៉ាឌីកាល់អាមេរិក»។

ជាសញ្ញាបង្ហាញមួយផ្សេងទៀតនៃវិធានការប្រឆាំងរបស់រដ្ឋបាលលោក Trump ចំពោះប្រព័ន្ធផ្សព្វផ្សាយ អគារសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាអាគារបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានដាក់លក់កាលពីថ្ងៃទី១៥ ខែឧសភា។

លោកស្រី Kari Lake ទីប្រឹក្សាជាន់ខ្ពស់នៅទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលមើលការខុសត្រូវលើ VOA បាននិយាយថា រដ្ឋបាលលោក Trump បានចាត់វិធានការនៅក្នុងអំណាចច្បាប់របស់ខ្លួន។

កាលពីថ្ងៃទី១៥ ខែឧសភា នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិកដែលត្រូវបានបណ្តេញចេញ រដ្ឋបាលលោក Trump បានលើកឡើងពី «ការកាត់បន្ថយភាពស្មុគស្មាញរបស់រដ្ឋាភិបាល» ជាហេតុផលសម្រាប់ការបញ្ចប់ការងារនេះ។

គួរបញ្ជាក់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤២ បានផ្អាកប្រតិបត្តិការនៅថ្ងៃទី១៥ ខែមីនា ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលស្វែងរកការរំលាយ USAGM៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm