គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន កំពុងជួបប្រជុំគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ ក្រុមភាគីអ៊ុយក្រែនត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov ខណៈដែលភាគីរុស្ស៊ីដឹកនាំដោយជំនួយការវិមានក្រឹមឡាំងលោក Vladimir Medinsky។ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ធ្វើជាប្រធាន៕
