ក្រុមកណ្តាល-ស្ដាំនិយមព័រទុយហ្គាល់ បន្តនាំមុខក្នុងការស្ទង់មតិ តែនៅខ្វះសំឡេងភាគច្រើន

2025/05/17 01:47:04 am        147


យោងទៅតាមការស្ទង់មតិថ្មី នៅមុនការបោះឆ្នោតសកលរបស់ប្រទេសព័រទុយហ្គាល់ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្រុមកណ្តាល-ស្តាំនិយម គឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (AD) បានបន្តការនាំមុខរបស់ខ្លួន ប៉ុន្តែវានៅតែមើលទៅហាក់ដូចជានៅឆ្ងាយពីការទទួលបានសំឡេងភាគច្រើន ក្នុងសភា ដែលត្រូវការចាំបាច់ ដើម្បីបង្កើតរដ្ឋាភិបាលស្ថិរភាពមួយ។

ការស្ទង់មតិដោយសាកលវិទ្យាល័យកាតូលិករបស់ទីក្រុង Lisbon ដែលចេញផ្សាយដោយទូរទស្សន៍ RTP កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៥ ខែឧសភា) បានដាក់ការគាំទ្រចំពោះបក្ស AD របស់លោកនាយករដ្ឋមន្ត្រី Luis Montenegro នៅកម្រិត ៣៤ភាគរយ ដោយកើនឡើងពី ៣២ភាគរយ នៅក្នុងការស្ទង់មតិដូចគ្នាកាលពីមួយសប្តាហ៍មុន។ ការគាំទ្រចំពោះគូប្រជែងធំរបស់បក្ស AD គឺគណបក្សសង្គមនិយម (PS) ដែលប្រកាន់និន្នាការកណ្ដាល-ឆ្វេងនិយម បានធ្លាក់ចុះពី ២៨ភាគរយ មក ២៦ភាគរយ។

តែទោះបីជាយ៉ាងណានេះក្ដី លទ្ធផលនោះនឹងធ្វើឲ្យបក្ស AD មិនអាចបង្កើតរដ្ឋាភិបាលស្ថិរភាពមួយបានទេ ព្រោះវានឹងមិនទទួលបានសំឡេងភាគច្រើន ក្នុងសភា ដែលអាចសម្រេចបានយ៉ាងហោចណាស់ ៤២ភាគរយ។

ការបោះឆ្នោតសកលខែមីនា ឆ្នាំ២០២៤ បានបញ្ចប់ទៅជាមួយនឹងសំឡេងឆ្នោតប្រដំប្រសងគ្នា ដោយបក្ស AD (២៨ភាគរយ) និងបក្ស PS (២៧ភាគរយ) ជាលទ្ធផលដែលនាំទៅដល់ការបង្កើតរដ្ឋាភិបាលសំឡេងភាគតិចរបស់បក្ស AD៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm