រដ្ឋាភិបាល​ចំណាយ ជិត៥០០លាន​ដុល្លារ សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និងកុមារ​ជួបការលំបាក​ក្នុងអំឡុងកូវីដ១៩

2021/12/14 06:28:44 pm        360

ភ្នំពេញ៖ ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម ដើម្បី​ជួយ​សម្រួលការ លំបាក​ផ្នែក​ជីវភាព​ប្រជាពលរដ្ឋ ស្រី្ដ​មាន​ផ្ទៃពោះ កុមារ​ក្រោម​២ និង​គ្រួសារ​អ្នក​ឆ្លង​ និង​ស្លាប់​ដោយ​ដារ​ជំងឺ​កូ​វីដ​១៩ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ការប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​មកដល់​ពេល​នេះ រដ្ឋាភិបាលបាន​ឧបត្ថម្ភ​ថវិកា​៤៨៤,៧​លាន​ដុល្លារ និង​៣២​ពាន់​រៀល​។

​ឯកឧត្ដម វង សូត រដ្ឋ​មន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដែល​ធ្វើឡើង​នៅ​ខេត្ដសៀមរាប នា​ថ្ងៃទី​១៤ ​ខែធ្នូ ​ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្ដម​មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម ក្នុង​គោលដៅ​ជួយ​សម្រួលការ លំបាក​ផ្នែក​ជីវភាព​ក្នុង​ស្ថានភាព​ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា ការ​គិតគូរ​ពី​សុខទុក្ខ​ប្រជាជន ពិសេស​កុមារ និង​ប្រជាជន​ក្រីក្រ​ក្នុងការ ដោះស្រាយ​បញ្ហា​ប្រឈម​នានា តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​០៣ រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ ក្រោម​២​ឆ្នាំ ដែល​បាន​អនុវត្ត​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩ មក​ទល់ពេលនេះ ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ប្រមាណ​ជាង ​២៤​ម៉ឺន​នាក់ ​បានទទួល​សេវា​នេះ និង​បាន​ចំណាយ​ថវិការដ្ឋ​សរុប​ប្រមាណ ​១៤,៧​លាន​ដុល្លារ​អាមេរិក​។​

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​នៅ​ថ្ងៃ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ មកទល់ពេលនេះ មាន​អ្នកទទួលផល​ជាង​៧៤​ម៉ឺន​គ្រួសារ ដោយ​ចំណាយ​អស់​ថវិកា​រដ្ឋ​សរុប​ជាង ១៨៨៣ប៊ី​លានរៀល ស្មើនឹង​ប្រមាណ​៤៧០​លាន​ដុល្លារ​អាមេរិក​។​ដោយឡែក​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​ជំងឺកូ​វីដ​-១៩ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ៣២ពាន់​លាន​រៀល​។​

​ឯកឧត្ដម វង សូត បាន​ឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព ប្រជាជនមាន​សិទ្ធិសេរីភាព​ពេញ បរិបូរណ៍ ហើយពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ការរស់នៅ​របស់​ប្រជាជន កាន់​តែមាន​ភាពប្រសើរ​ឡើងជា​លំដាប់​។

​ប៉ុន្ដែ​យ៉ាងនេះ​ក្ដី ឯកឧត្ដម​បញ្ជាក់ថា នៅមាន​កុមារ​មួយចំនួន​កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក រងគ្រោះ ដែល​ត្រូវការ​ការគាំទ្រ និង​អន្តរាគមន៍ បន្ថែម​ទៀត​ជា​ចាំបាច់​។​បច្ចុប្បន្ន ការអន្តរាគមន៍​ចំពោះ​កុមារ​រងគ្រោះ របស់ យើង​នៅ​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ មិនទាន់​មាន​ក្របខ័ណ្ឌ​ការងារ និង ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ ដែល​ទាមទារ​ធ្វើការ​កែលម្អ និង​បន្ស៊ី គ្នា​ដើម្បីឱ្យ​ក្លាយជា​យន្តការ​គ្រប់គ្រង​ច្បាស់លាស់ សំដៅ​ផ្លាស់ប្តូរ​ព័ត៌មាន និង​មាន​វិធានការ​ទាន់ពេលវេលា សមស្រប​តាម​គោលនយោបាយ​ជាតិ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ដែល​បាន​គ្រោងទុក​។​

​សូមជម្រាបថា កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ​ស្តីពី​សិទ្ធិ​កុមារ នៅ​ឆ្នាំ​១៩៩២​មក រាជរដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ ច្បាប់ ផែនការ យុទ្ធសាស្ត្រ ផែនការ​សកម្ម​ភាពជា​តិ យន្តការ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ជាច្រើន ដើម្បី​សម្របសម្រួល និង​ពិនិត្យ​តាមដាន​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ទៅ លើ​កុមារ ដើម្បី​ធានាថា​កុមារ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​នានា​ដែល​បាន​និងកំពុង​អនុវត្ត​ជា​ធរមាន​។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ដោយ​ផ្តោតលើ​សសរស្តម្ភ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៣ គឺ​ការបង្ការ​ទប់ស្កាត់ ការអន្តរាគមន៍ ការផ្ដល់សេវា​ឆ្លើយតប ដែល​សសរស្ដម្ភ​នីមួយៗ​សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែល​បំពេញការងារ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ ឆ្លើយតប​នឹង​ការ​ប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​កិច្ចការពារ​កុមារ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm