មន្ត្រីអ៊ីរ៉ង់៖ អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុបចំនួន ៣ បានជួបពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរ នៅទីក្រុងអ៊ីស្តង់ប៊ុល

2025/05/17 03:26:12 am        85


អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អ្នកការទូតមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួន ៣ បានជួបពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ពួកគេ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃសុក្រ (ទី១៦ ខែឧសភា) នេះ។

កិច្ចពិភាក្សា រវាងអ្នកការទូតជាន់ខ្ពស់មកពីអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួន៣ គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា E3 បានកើតឡើងមុនពេលការចរចារជុំទី៥ ដែលត្រូវបានរំពឹងទុក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ក្រោមលក្ខខណ្ឌនៃសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ដែលផ្តល់សច្ចាប័នដល់កតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ មហាអំណាចអឺរ៉ុបទាំង៣ អាចដាក់ទណ្ឌកម្មឡើងវិញរបស់ UN ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលត្រូវបានគេស្គាល់នៅក្នុងរង្វង់ការទូតថា ជា «ការមានយន្តការឡើងវិញយ៉ាងឆាប់រហ័ស» ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោងតាមអ្នកការទូត និងឯកសារដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បានឲ្យដឹងថា បណ្តាប្រទេស E3 អាចនឹងបង្កឲ្យមានយន្តការនោះ នៅខែសីហា ប្រសិនបើគ្មានកិច្ចព្រមព្រៀងសំខាន់ៗ អាចត្រូវបានរកឃើញនៅពេលនោះទេ។ ឱកាសចុងក្រោយចាត់វិធានការនោះ គឺនៅថ្ងៃទី១៨ ខែតុលា។

តែយ៉ាងណាក្ដី តាមរយៈការបង្ហោះលើបណ្ដាញសង្គម X នៅថ្ងៃសុក្រនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងអឺរ៉ុប បានយល់ព្រមធ្វើកិច្ចចរចាបន្ថែមទៀតប្រសិនបើចាំបាច់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm