នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារជាតិ សាសនា ព្រះ មហាក្សត្រឲ្យខាងតែបាន

2025/05/17 03:59:32 pm        285

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រកាសអះ អាងជាថ្មីម្តងទៀតថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឲ្យខាងតែបាន នូវជាតិ សាសនា ព្រះមហាក្សត្រ ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការពារដាច់ខាតនូវរាជរដ្ឋាភិបាល​ស្របច្បាប់ ហើយមិនតែប៉ុណ្ណោះ​ប្ដេជ្ញា​កម្ទេច​រាល់​អំពើក្បត់ជាតិ ​មនោគមន៍​វិជ្ជា​ជ្រុលនិយម ដែលមានគោលបំណងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

ការលើកឡើងរបស់ប្រមុខកងទ័ពកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើក​សមយុទ្ធ«នាគមាសឆ្នាំ២០២៥» រវាងកងទ័ពកម្ពុជា និងចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈកម្មវិធី នេះក៏មានការចូលរួមពីឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ ភូមិភាគខាងត្បូង​ នៃកងទ័ពរំដោះប្រជាជន និងភ្ញៀវជាតិ និងអន្តរជាតិនោះដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ​កម្ពុជា ​បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត​ជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ​ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផលប្រយោជន៍ ស្នូល​របស់ជាតិជាដើម។

នាយឧត្តមសេនីយ៍ ​បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាកំពុងបន្តដំណើរឈានទៅមុខលើមាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយ​ជា​អរិយប្រទេសមួយដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវ សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាកំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គី​ជុំវិញ​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបាននិងកំពុងដឹកនាំនាវាកម្ពុជា​ឆ្ពោះ​ទៅមុខ​ប្រកបដោយថាមពល និងភាពជឿជាក់ ​បន្តរក្សានិងធានាបានយ៉ាងគត់មត់នូវនិរន្តរភាពជាតិ សន្តិភាព សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច ដើម្បីសម្រេច​បានសមិទ្ធផលថ្មីៗទៀត ក្នុងការលើក​ស្ទួយជីវភាពប្រជាជន កសាង និងការពារជាតិ ក៏ដូចជាបន្តលើកកម្ពស់កិត្យានុភាព ជាតិលើ​ឆាកអន្តរជាតិ​ឱ្យកាន់តែល្បីរន្ទឺថែមទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន បានបញ្ជាក់ទៀតថា ជាកិច្ចតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដូចបានរៀបរាប់ខាងលើ កងយោធពលខេមរភូមិន្ទសូមប្ដេជ្ញាដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​អគ្គមគ្គុទ្ទេសក៍​ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ កងយោធពលខេមរភូមិន្ទប្តេជ្ញាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា​ចក្រកម្ពុជា និងប្ដេជ្ញាអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតនូវនយោបាយកំណែទម្រង់ នានារបស់សម្តេច ជាពិសេសកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

មួយវិញទៀត«កងយោធពលខេមរ ភូមិន្ទប្តេជ្ញាការពារសន្តិភាពឱ្យខាងតែបាន ទោះក្នុង​តម្លៃណាក៏ដោយ ​និងប្តេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោល​បំណងចង់ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់​ តាមរយៈការ​ញុះញង់​បង្កឱ្យមានចលាចលក្នុងសង្គម ដែលមានចរិតជា​បដិវត្ត ពណ៌​សំដៅបំផ្លាញសន្តិភាព ​សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើន​របស់ប្រទេសជាតិជាដើមនោះ»៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm