វិបត្តិនៅតំបន់ហ្កាហ្សា បានឈានដល់ដំណាក់កាលដ៏ខ្មៅងងឹតបំផុតមួយ ខណៈដែលអ៊ីស្រាអែល រារាំងអាហារ និងការផ្គត់ផ្គង់ទាំងអស់ មិនឲ្យចូលទៅក្នុងទឹកដីនេះ ហើយបន្តយុទ្ធនាការទម្លាក់គ្រាប់បែក កាន់តែខ្លាំងឡើង។
មន្ត្រីមនុស្សធម៌ព្រមានថា គ្រោះទុរ្ភិក្សគំរាមកំហែងហ៊ុមព័ទ្ធតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល។ ក្រុមគ្រូពេទ្យ និយាយថា ពួកគេអស់ថ្នាំ ដើម្បីព្យាបាលជំងឺប្រចាំថ្ងៃហើយ។

មេដឹកនាំអ៊ីស្រាអែល កំពុងគំរាមកំហែងការវាយលុកដីកាន់តែខ្លាំងឡើង។ យោធាកំពុងរៀបចំសម្រាប់អង្គការថ្មីមួយ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីទទួលយកការផ្តល់ជំនួយ បើទោះបីជាមានការព្រមានពីក្រុមមនុស្សធម៌ថា ផែនការនេះ នឹងមិនឆ្លើយតបទៅនឹងតម្រូវការដ៏ធំ និងអាចដាក់កម្រិតលើអ្នកដែលមានសិទ្ធិ។ ពុំមិនច្បាស់ថាតើនៅពេលណាដែលប្រតិបត្តិការ នឹងចាប់ផ្តើម ឬអ្នកណានឹងផ្តល់មូលនិធិដល់ពួកគេនោះតេ។
លោក Bushra Khalidi អ្នកដឹកនាំគោលនយោបាយសម្រាប់អ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន នៅអង្គការមនុស្សធម៌ Oxfam ដែលមិនស្វែងរកប្រាក់ចំណេញ បាននិយាយថា៖«នេះគឺជាដំណាក់កាលដ៏សាហាវបំផុត និងបំផ្លិចបំផ្លាញបំផុតនៃសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែពិភពលោក មិនបានយកចិត្តទុកដាក់។ «បន្ទាប់ពីរយៈពេល ១៩ខែនៃភាពភ័យរន្ធត់ តំបន់ហ្កាហ្សា បានក្លាយជាកន្លែងដែលច្បាប់អន្តរជាតិ ត្រូវបានផ្អាក ហើយមនុស្សជាតិ ត្រូវបានបោះបង់ចោល»។
