នគរបាលអ៊ីស្រាអែល បាននិយាយថា មន្ត្រីនគរបាលអ៊ីស្រាអែលម្នាក់ បានរងរបួសស្រាល ក្នុងការវាយប្រហារដោយចាក់ នៅក្នុងទីក្រុងចាស់របស់ទីក្រុងហ្ស៊េរុយសាឡឹម កាលពីថ្ងៃសុក្រ (ទី១៦ ខែឧសភា)។
សេចក្តីថ្លែងការណ៍របស់នគរបាល បានបញ្ជាក់ថា ជនសង្ស័យត្រូវបាន «បាញ់សម្លាប់» ដោយមន្រ្តីនៅកន្លែងកើតហេតុនោះ។
អំពើហិង្សា បានរាលដាលពាសពេញតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងការវាយប្រហារម្តងម្កាល នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម( Jerusalem)។

