អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ត្រូវបានបញ្ចប់ ហើយនឹងត្រូវបានអនុម័ត នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី ២០ ខែឧសភា។
លោក Merz បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ ZDF ថា៖«កញ្ចប់ទណ្ឌកម្មនេះ គឺរួចរាល់ហើយ ហើយនឹងត្រូវបានអនុម័ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ នៅទីក្រុងប្រ៊ុចសែល។ ការពិគ្រោះយោបល់ ត្រូវបានបញ្ចប់»។
លោកបាននិយាយថា ទណ្ឌកម្មនេះ នឹងចូលជាធរមានភ្លាមៗ។

អធិការបតីអាល្លឺម៉ង់រូបនេះ បានបន្ថែមថា៖«ទណ្ឌកម្មទាំងនេះ រួចរាល់ហើយ ពួកវានឹងចូលជាធរមាន ហើយកញ្ចប់ទណ្ឌកម្មបន្ទាប់ កំពុងត្រូវបានរៀបចំ»។
លោក Merz ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីដំណើររបស់លោកទៅកាន់ទីក្រុងគីវ ជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) និងនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Keir Starmer និងប៉ូឡូញ លោក Donald Tusk ។ លោកអធិការបតី មិននឹកស្មានថា៖«គំនិតផ្តួចផ្តើមនេះ នឹងនាំមកនូវជោគជ័យភ្លាមៗ និងនាំទៅដល់ការបញ្ចប់ជម្លោះ។ ខ្ញុំមានគោលដៅពីរ។ គោលដៅមួយ គឺចង់និយាយថា អឺរ៉ុប មិនត្រឹមតែសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏មានបណ្តាប្រទេសអឺរ៉ុបធំៗផងដែរ គឺចក្រភពអង់គ្លេស បារាំង ប៉ូឡូញ និងអាល្លឺម៉ង់ និយាយជាសំឡេងតែមួយ។
