មន្ទីរពេទ្យអ៊ីនធ័រឃែរ ឧបត្ថម្ភថវិកា និងបរិក្ខារមន្ទីរពិសោធន៍ ដល់មន្ទីរពេទ្យហ្លូងម៉ែ

2025/05/18 01:32:45 am        211

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកា បរិក្ខារមន្ទីរពិសោធន៍ ពីមន្ទីរពេទ្យអ៊ីនធ័រឃែរ ជាជំនួយដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅក្នុងមន្ទីរពេទ្យហ្លូងម៉ែផ្ទាល់។

 ក្នុងឱកាសជួបសំណេះសំណាល់នោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសូមកោតសសើរចំពោះថ្នាក់ដឹកនាំ នៃមន្ទីរ ពេទ្យអ៊ីនធ័រឃែរ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ មន្ទីរពេទ្យអ៊ីនធ័រឃែរ ដែលបានផ្តល់កិត្តិយស និងផ្សាភ្ជាប់ទំនាក់ទំនងរវាងមន្ទីរពេទ្យរដ្ឋ និង ឯកជន។ លើសពីនេះទៀតគឺបានចូលរួមជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ដល់មន្ទីរពេទ្យហ្លួងម៉ែ។ លោកជំទាវបណ្ឌិតបានឱ្យដឹងទៀតថាកន្លងមក មន្ទីរពេទ្យអ៊ីនធ័រឃែរ ក៏ធ្លាប់បានផ្តល់ជាថវិកាដល់ កាក បាទក្រហមកម្ពុជា ចំនួន៥លានដុល្លារ ហើយ កាកបាទក្រហមកម្ពុជា បានយកថវិកាទាំងនេះឧបត្ថមទៅមន្ទីរពេទ្យហ្លូងម៉ែ ដើម្បីប្រើប្រាស់តាមតម្រូវការនៅក្នុងមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរដ្ឋថ្មី ដែលទើបតែបង្កើតឡើង។ លោកជំទាវ បណ្ឌិតសង្ឃឹមថាថ្ងៃក្រោយ ទំនាក់ទំនងរវាងមន្ទីរពេទ្យពីរនេះ និងមានភាពស្អិតរមួតជាមួយគ្នា ព្រោះថាយើងធ្វើការងារ នៅ ក្នុងវិស័យសុខាភិបាលដូចគ្នា ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លូងម៉ែ ក៏បានគោរពថ្លែងអំណរគុណដល់ ប្រតិភូ មន្ទីរពេទ្យអ៊ីនធ័រឃែរ ជាពិសេសលោកស្រី វេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ ដែលបានចំណាយពេលវេលា ក្នុងអញ្ជើញនាំយកថវិកា និងអំណោយបរិក្ខារមន្ទីរពិសោធន៍ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែនាឱកាសនេះ។ លោកនាយករូបនេះ ក៏បានជម្រាបជូនអំពីសាវតាខ្លះៗ នៃការបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ដោយលោកបានឱ្យដឹងថាមន្ទីរពេទ្យនេះ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយបើកដំណើរការពេញលេញ ជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ នៅដើមឆ្នាំ២០២៥។ មន្ទីរពេទ្យបានបំពាក់នូវម៉ាស៊ីនព្យាបាលជំងឺមហារីក ដោយកាំរស្មីថ្មី ដែលជា    បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយភ្ជាប់កម្មវិធីជំនួយ AI ព្រមជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមានវិជ្ជាជីវៈខ្ពស់ ធានាបាននូវសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម។

លោកនាយកមន្ទីរពេទ្យហ្លូងម៉ែទ្យហ្លួងម៉ែបញ្ជាក់ថា មន្ទីរពេទ្យកកើតឡើងមកដល់ពេលនេះ ដោយសារការជួយ ជ្រោម ជ្រែង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តរហូតដល់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីអភិវឌ្ឍមន្ទីរពេទ្យមួយនេះ ឱ្យមានស្តង់ដា ក្នុងការព្យាបាលជំងឺមហារីក។ លោកបន្តថាទោះជាយ៉ាងណាមន្ទីរពេទ្យ នៅតែមានតម្រូវការបន្ថែមនូវឧបករណ៍ពេទ្យ ដើម្បី ឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដា ក្នុងការព្យាលជំងឺមហារីកគ្រប់ជ្រុងជ្រាយ។ ដូច្នេះការឧបត្ថមរបស់ មន្ទីរពេទ្យអ៊ីនធ័រឃែរ នាថ្ងៃ នេះ ពិតជាមានតម្លៃ និងសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍមន្ទីរពេទ្យហ្លូងម៉ែ ឱ្យកាន់តែប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យអ៊ីនធ័រឃែរ សូមអរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យហ្លូងម៉ែ ដែលបានផ្តល់ឱកាសដល់ក្រុមការងារ បានចូលរួម ចែករំលែក ថវិកា និងបរិក្ខាពេទ្យទាំងនេះ ក្នុងន័យរួមចំណែកជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋទូទៅ។ លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា និងបន្តកិច្ចសហការជាមួយមន្ទីរពេទ្យហ្លូងម៉ែជាបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុមនុស្សធម៌។

សូមជម្រាបថា មន្ទីរពេទ្យអ៊ីនធ័រយែរ ឧបត្ថម្ភជូនមន្ទីរពេទ្យហ្លូងម៉ែ នាឱកាសនេះរួមមាន៖ ថវិកាចំនួន ១៥០,០០០ដុល្លារ (មួយរយហាសិបពាន់ដុល្លារ) និងម៉ាស៊ីន Incubator ចំនួន០២គ្រឿង ម៉ាស៊ីន Waterbath ចំនួន០១គ្រឿង ម៉ាស៊ីន Incubator Water Bath ចំនួន០១គ្រឿង និងម៉ាស៊ីន Light Microscope ចំនួន០២គ្រឿង ដើម្បីផ្តល់សេវាថែរក្សាសុខភាព ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm