រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បើកពិធីសូធ្យលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គម្ពីរអាល់គួអាន

2025/05/18 06:03:06 pm        184

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញ​ជា​អធិបតី​បើក​ពិធី​សូត្រ​លើក​ទី៣២ និងសូធ្យចាំមាត់លើកទី៦គម្ពីរអាល់គួអានក្រោមប្រធានបទ ឥស្លាម និងបច្ចេកវិទ្យា នៅ​វិហារធំឥស្លាមជំនីក ស្ថិតនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ចាយ បូរិន បានលើកឡើងថា ពិធី​សូត្រ​គម្ពី​រ​អាល​គួរ​អានុ​លការីមលើកទី៣២ និងសូធ្យចាំមាត់លើកទី៦ គឺជាសក្ខីភាព​បញ្ជាក់​ពី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ប្រកប​ដោយ​គត្តិប​ណ្ឌិត បាននឹងកំពុងខិតខំយ៉ាងសកម្មបំផុត ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងធ្វើឳ្យមានវឌ្ឍនៈភាពវប្បធម៌ ប្រពៃណី ក៏​ដូច​ជា​ការបង្ករបរិយាកាស យោគយល់ចុះសម្រុងគ្នា និងភាពសុខដុមរម្យនា រវាងសាសនិក នៃ​សាសនា​ទាំង​ឡាយនៅកម្ពុជាដើម្បីឈានទៅកាន់ការអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបន្តថា ក្រោមប្រធានបទនៅថ្ងៃនេះប្រជាជនកាន់សាសនាមូស្លីម រំពឹងថា និងប្រើ​ប្រាស់​បច្ចេក​វិទ្យា​សម្រាប់គោលបំណងល្អ និងមានប្រយោជន៍ ហើយជៀស​វាង​ការ​អនុវត្ត​ណាដែ​ល​នាំឲ្យ​ខូច​ប្រយោជន៍ ឬបំផ្លិចបំផ្លាញ ។ សាសានាឥស្លាមបានអនុញ្ញាតិឳ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បី​ប្រយោជន៍​ប្រចាំ​ថ្ងៃ តែការប្រើប្រាស់ដែលផ្ទុយពីការនែនាំរបស់សាសនា ដូចជាបញ្ហាអាសអាភាស បោក​បញ្ឆោត និងឧក្រិដ្ឋកម្មតាមអីនធើណែត គឺជាបញ្ហាប្រឈមធ្វើឳ្យខូចចរិយាមាយាទ និង​តម្លៃ​សិលធម៌​ប្រជាជនម៉ូស្លីម ។ អាស្រ័យហេតុនេះឥស្លាមសាសនា ត្រូវចូលរួមប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់បច្ចេកវិទ្យា ដែលខុសពីគោលការណ៍ឥស្លាមនូវគ្រប់ទម្រង់រូបភាពទាំងអស់ ។

បើតាមឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការ និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មការ​សូធ្យ​គម្ពី​រអា​លគូរអានុលការីម ថ្នាក់ជាតិឆ្នាំ២០២៥ បានឳ្យដឹងថា គម្ពីអាលកួអាន ជាប្រភពដ៏ចម្បង ដែល​បាន​ដោះស្រាយនូវគ្រប់បញ្ហា នៃការរស់នៅរបស់មនុស្សជាតិ នៅក្នុងលោកីយ៍ និងបរលោក មាន​វិសាលភាពទៅលើគោលជំនឿ ធម៌វិន័យ ក្បួនច្បាប់ អត្តចរិក សីលធម៌ សុជីវធម៌ ទំនៀម​ទម្លាប់​ប្រពៃណី មុខរបរ និងសេដ្ឋកិច្ចជាដើម ។ ការគម្ពីរនៅថ្ងៃនេះ គឺជាផ្នែក​មួយ​នៃ​ការ​ថែ​រក្សា​នូវ​ប្រពៃណី​វប្បធម៌ និងផ្តល់ចំនេះដឹង ផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទិនទៅនឹង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពី​តម្លៃ​ឥស្លាម​ក្នុង​ការ​រស់​នៅក្នុ​ង​សម័យ​ទំនើប ដែលទាមទារឳ្យយើងឈ្វេងយល់ និងសិក្សាបន្តទៅមុខទៀត ។

 សូមជម្រាបថា ពិធីសូធ្យគម្ពីរអាលគួអាន លើកទី៣២ និងប្រឡងចាំមាត់លើកទី៦ មាន​ការ​ចូល​រួម​ពី​បេក្ខជន បេក្ខនារី ជាការី ការីអះ ចំនួន ៣៥ នាក់ ស្ត្រី ១៥ នាក់ និងបេក្ខជន​បេក្ខនារី​សូធ្យ​ចាំ​មា​ត់ ចំនួន៩ រូប ស្ត្រី ២រូប តំណាងមកពីរាជធានី ខេត្ត ទូទាំងប្រទេស៕ អត្ថបទ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm