សម្តេចបវធិបតី​ ហ៊ុន​ ម៉ាណែត​ ចាត់តំណាងនាំយកកុំព្យូទ័រ​ និង​បរិក្ខារ​សិក្សាប្រគល់ជូន​សាលា​រៀនចំនួន៣ ក្នុងស្រុកវាវែង

2025/05/18 08:59:19 pm        384

ពោធិ៍សាត់​៖​ នៅព្រឹក​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ២០២៥​ លោកជំទាវ​ ទេព​ សុទ្ធី​ ជំនួយការ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ បាននាំយក​កុំព្យូទ័រ​លើតុចំនួន ៣០ឈុត​ ម៉ាស៊ីន​ព្រីន​ធ័រ​ចំនួន​៦​គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន៣គ្រឿង​ និងម៉ាស៊ីនបញ្ចាំងស្លាយចំនួន១០គ្រឿង​ ដែល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី ប្រគល់ជូន​ សាលារៀនចំនួន​៣ ក្នុងស្រុកវាលវែង​រួមមាន៖

១-អនុវិទ្យាល័យអន្លងរាប​ ស្ថិតក្នុងឃុំអន្លងរាប​ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន៧ឈុត​ ម៉ាស៊ីន​ព្រីនធ័រ​ចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន៣គ្រឿង​ 

២-បឋមសិក្សាអន្លងរាប​ ស្ថិតក្នុងបរិវេណជាមួយអនុវិទ្យាល័យអន្លងរាប​ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន៣ឈុត​ ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីន បញ្ចាំង​ស្លាយ ចំនួន២គ្រឿង​

៣-វិទ្យាល័យ​ ហ៊ុន​ សែន​ ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន២០ឈុត​ ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីន បញ្ចាំងស្លាយ ចំនួន​៥​គ្រឿង​

គួរជម្រាបជូនដែរថា​ ​កុំព្យូទ័រ​ និង​បរិក្ខារ​ដែលប្រគល់ទទួលក្នុងពេលនេះ​ គឺបន្ទាប់ពី​សម្តេច​មហា​បវរធិបតី​ បានប្រកាសផ្តល់ជូនសាលាទាំងនេះ​ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធី​សម្ពោធ​សមិទ្ធផល​នានាក្នុងសាលា​ វិទ្យាល័យ​ ហ៊ុនសែន​ ប្រម៉ោយ​កាលពីថ្ងៃទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ក្រៅពី​ម៉ាស៊ីន​កុំព្យូទ័រ​ និង​បរិក្ខារ​ទាំងនេះ​ សម្តេច​បវរធិបតី​ ក៏បាន​សម្រេច​ផ្តល់​ជូន​អនុ​វិទ្យាល័យ​អន្លងរាប​ នូវអគារសិក្សា១ខ្នង៦បន្ទប់​ អគារទីចាត់ការ​១ខ្នង និងបណ្ណាល័យ១ខ្នង​ ហើយ​និងផ្តល់អគារបណ្ណាល័យ១ខ្នងជូនដល់វិទ្យាល័យហ៊ុនសែន​ ប្រម៉ោយផងដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm