Teerasil Dangda បំបែក​កំណត់ត្រា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្រោយ​ជ័យជំនះ​របស់​ថៃ

2021/12/15 10:02:11 am        333

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda បាន​ក្លាយជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍ AFF Championship ហើយ​ក្រោយ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ​ថៃ​យកឈ្នះ​ហ្វីលីពីន ២-១ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​ចំណែក​ហ្វីលីពីន​ក៏​អស់​កៅអី​ទៅ​វគ្គ​បន្ត​ដែរ​ក្រោយ​បរាជ័យ​នេះ​។

​​លេង​បាន ២៦នាទី Theerathon Bunmathan គឺជា​អ្នក​បញ្ចូល​បាល់​កាត់​យ៉ាង​ល្អ​ឱ្យ Teerasil Dangda បើក​ការ​នាំមុខ មុន​ពេលដែលហ្វីលីពីន​ក៏តា​ម​ស្មើ​វិញ​នៅ​វគ្គ​ទី២ នាទី​ទី៥៧ ដោយ Patrick Reichelt​។ ​​ក្រោយមក​ថៃ​ក៏មាន​ឱកាស​រក​គ្រាប់​ជ័យជំនះ​នៅពេល Thitipan Puangjan ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ខណៈ Teerasil Dangda ដដែល​គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៧៨​។ ​​ពីរ​គ្រាប់​របស់ Teerasil Dangda បានធ្វើ​ឱ្យគេ​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​គេ ​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​តំបន់​អាស៊ាន​នេះ​ដោយមាន​សរុប ១៩គ្រាប់​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្សែប្រយុទ្ធ​សិង្ហ​បុរី Nor Alam Shar ដែលមាន ១៧គ្រាប់​សរុប​។

​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ថៃ Alexandre Polking ឱ្យដឹងថា នេះ​ជាការ​ប្រកួត​ដ៏​លំបាក​មួយ​សំរាប់​ក្រុម​របស់លោក ​ខណៈ​ភាគី​ខាង​ហ្វីលីពីន​គេ​ត្រូវការ​ឈ្នះ​ដាច់ខាត ដូច្នេះ​ពួកគេ​សម្រុក​ខ្លាំង​នៅពេល​ថៃ​នាំមុខ យ៉ាងណាក្តី​កូនក្រុម​របស់លោក​អាចធ្វើ​បាន​នូវ​ជ័យជំនះ​ដ៏​មាន​សារសំខាន់​នេះ​។ ​​ចំណែក​គ្រូបង្វឹក​ហ្វីលីពីន​លោក Stewart Hall ថា ក្រុម​របស់លោក​ប្រឹង​អស់ពី​លទ្ធភាព​ហើយ​តែ​បាល់ ១១ម៉ែត្របានសំរេច​កត្តា​ចាញ់ឈ្នះ​ហ្វីលីពីន​ ខណៈ​ក្រុម​របស់លោក​ធ្វើបាន​ល្អ​ហើយ​សំរាប់​ការប្រកួត​នេះ​។ ​​ទោះ​នៅសល់​មួយ​ប្រកួត​ទៀត​ទើប​ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល តែ​ក្រុម​ជើងឯក​ ៥​សម័យកាល​ថៃ​បាន​កក់​កៅអី​នៅ​វគ្គ​បន្ត​ទៅហើយ​ក្រោយ​ឈ្នះ ៣ប្រកួត​ផ្ទួនៗ​មាន ៩ពិន្ទុ​ពេញ ខណៈ​ហ្វីលីពីន​អស់​ឱកាស​ហើយ​ក្រោយ​មានតែ ៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am