ពលរដ្ឋនៅខេត្តសៀមរាបប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាព ខណៈមានសន្ដិភាពទើបមានការអភិវឌ្ឍន៍នានា

2025/05/18 10:01:37 pm        484

ស្ពានថ្មីមួយកន្លែង និងផ្លូវមួយខ្សែ ត្រូវបានផ្តើមដឹកនាំកសាងដោយព្រះតេជគុណបញ្ញាធរោ ឆន ឆាន ព្រះគ្រូចៅអធិការវត្តបាគង សហការណ៍ជាមួយព្រះសង្ឃសិស្សគណ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរដែនដី មេភូមិ ប្រជាពលរដ្ឋក្នុងភូមិស្ពានក្អែក និងក្រៅភូមិ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីកសាងរួចរាល់ក្នុងរយៈពេលជាង២ខែ។ ស្ពាន ផ្លូវនេះ សាងសង់អស់ថវិការជិត៥ម៉ឺនដុល្លារ ស្ថិតនៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍន៍ស្ពាន ថ្នល់ មានភាពល្អប្រសើរមកដល់សព្វថ្ងៃនេះ ដោយសារ​កត្ដា​សុខ​សន្ដិភាព​ពេញ​លេញ មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ។ប្រជាពលរដ្ឋបានសម្ដែងការរីករាយ ដោយលើកឡើងថា ប្រទេសដែលមានសុខសន្ដិភាព ប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ គឺមានការអភិវឌ្ឍន៍ស្ពានថ្នល់គ្រប់កន្លែង ជាក់ស្ដែង ស្ពានថ្មីមួយនេះ បានតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកទំញ ឬផលិតផលផ្សេងៗ ព្រោះកន្លងមកមិនមានស្ពាន និងផ្លូវស្រួលបែបនេះទេ ដោយការធ្វើដំណើររបស់ពួកគាត់មានការពិបាក ដូចជាដើឆ្លងកាត់ទឹក បរទេះជាដើម។ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាពឱ្យគង់វង្ស និងបានស្នើរដល់អាជ្ញាធរ បន្ដសាងសង់ផ្លូវបន្ថែមទៀត ព្រោះផ្លូវនៅទីនោះជាសសៃឈាមដ៏សំខាន់របស់ប្រជាកសិករ។

ជាមួយគ្នានោះដែររ លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប ក៏បានលើកឡើងដូចប្រជាពលរដ្ឋដែរថា សមិទ្ធផលថ្មី ដែលបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្ដមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។លោកបន្ដថា ប្រទេសជាតិដែលធ្លាប់បានឆ្លងកាត់សង្គ្រាមកន្លងមក ត្រូវបានអភិវឌ្ឍន៍គ្រប់ទីកន្លែងគ្រប់វិស័យ ដូចនេះ ប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងចូលរួមថែរក្សាសមិទ្ធិផលដែលបានអភិវឌ្ឍន៍។ លោកបន្ដថា ស្ពានផ្លូវ ដែលបានសាងសង់ឡើងនេះ គឺដើម្បីបំរើឱ្យប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ គណៈបក្សណាមួយឡើយ ព្រោះប្រជាពលរដ្ឋគ្រប់រូបត្រូវការផ្លូវធ្វើចរាចរណ៍បានស្រួល ចំណែកអ្នកកសាងផ្លូវស្ពានក៏ទទួលបានផលបុណ្យច្រើនផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm