ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

2021/12/15 10:28:25 am        590

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក។

ដើម្បីទទួលបានព័ត៌មានថ្មី លឿន សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី១៥ធ្នូ ២០២១៖

- ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

- សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើននិងអភិវឌ្ឍនៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញ នូវសន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះឡើយ ហើយសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះ ជាក់ស្តែងរាជធានីភ្នំពេញនេះតែម្តង។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានអ៊ុនតាក់នៅកម្ពុជា មិនទាន់អាចពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាបាននោះទេ។ ក្រោយអ៊ុនតាក់ដកចេញ កម្ពុជាត្រូវដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏រាប់បញ្ចូលរឿងសង្គ្រាមមិនទាន់ចប់ផងដែរ។ សង្គ្រាមនៅកម្ពុជា បានបញ្ចប់នៅឆ្នាំ១៩៩៨ ដែលជាស្មារតីរួមរវាងខ្មែរនិងខ្មែរ។

- សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពគឺត្រូវតែពង្រឹង មិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះឡើយ ហើយអ្នកណាថាអ្វីក៏ថាទៅចុះ ការធ្វើនេះគឺដើម្បីភាពសុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់។

- សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិត គឺត្រូវធ្វើយ៉ាងណាកុំអោយមានសង្រ្គាមកើតឡើង ព្រោះសិទ្ធិនេះគឺជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើពិភពលោក។

- សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ៨៩ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីក។

- សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារនិងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើននិងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។

- សម្តេចតេជោ បញ្ជាក់ជាថ្មីថា វ៉ាក់សាំងតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ វិធានការ៣កុំ ៣ការពារនៅតែជាការចាំបាច់ និងយើងត្រូវរៀនរស់ជាមួយកូវីដ១៩។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ករណីដំបូងនៃមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង លើស្រ្តីខ្មែរម្នាក់ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរពីប្រទេសហ្គាណាមកកម្ពុជាដើម្បីសម្រាលកូន ប៉ុន្តែទោះជាយ៉ាងណាសុខភាពរបស់ស្រ្តីរូបនេះគឺមានអាការៈធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តែប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។

- សម្តេចតេជោ នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ។

- សម្តេចតេជោបានថ្លែងថា បើគិតតាំងពីថ្ងៃភ្ជុំបិណ្ឌរហូតមកដល់ពេលនេះ មានភ្ញៀវប្រមាណ២លាននាក់ដែលបានដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។

- សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។

- សម្តេចតេជោបានថ្លែងថា សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី អាចនឹងទទួលថ្នាក់ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងក្របខណ្ឌអាស៊ាន និង ដៃគូអាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។

- សម្តេចតេជោ បានអំពាវនាវអោយម្ចាស់រថយន្តដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ ដែលនឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ ប៉ុន្តែបើបង់ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមិនបានទទួលការបញ្ចុះតម្លៃនោះទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងសរសេរពីជីវិតនាយករដ្ឋមន្ត្រី ឲ្យសាធារណជន និងក្មេងជំនាន់ក្រោយបានដឹង ខណៈដែលជីវិតអ្នកចំការ វាសនាអ្នកស្រែ សម្តេចបានរៀបចំរួចរាល់ហើយ មានទាំងចម្រៀងថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ធ្វើម៉េចក៏ដោយត្រូវរក្សាឲ្យបានកំណើនសេដ្ឋកិច្ច ដើម្បីវឌ្ឍនភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា គ្រាប់បែកធ្វើឲ្យប៉ះពាល់តែមនុស្សនៅក្បែរៗនោះប៉ុណ្ណោះ តែគ្រាប់បែកសេដ្ឋកិច្ច នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សទូទាំងប្រទេស រាប់ទាំងក្មេងៗផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា ដោយគ្មានការប្រែប្រួលឡើយនៅអំឡុងខែមករា ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា យើងមិនអាចបង្កើតទម្លាប់អាក្រក់របស់អាស៊ាននោះទេ ពេលដែលមិនពេញចិត្តសមាជិកណា មិនហៅគេចូលប្រជុំ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទងនឹងសមុទ្រចិនខាងត្បូង ដោយក្នុងនោះទី១ សម្តេចអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងនូវDOC, ទី២ ប្រទេសដែលពាក់ព័ន្ធត្រូវរកដំណោះស្រាយគ្នាដោយសន្តិវិធី និងទី៣ត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងCOC ជាដើមនោះ។

-សម្តេចតេជោ សម្រេចតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការធ្វើជាបេសកជន របស់ប្រធានអាស៊ាន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍បានកាលពីឆ្នាំ២០១២ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ ទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺដោយសារតែប្រទេសខ្លះបានបង្ខិតបង្ខំឲ្យកម្ពុជាទទួលស្គាល់កោះនេះជាប្រទេសនេះ កោះនោះជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថាបានកាន់ជើងចិនទៅវិញ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm