បាតុករគាំទ្រប៉ាឡេស្ទីន ចេញធ្វើបាតុកម្មជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាជម្លៀសខ្លួន Nakba

2025/05/19 12:17:44 am        95

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាជុំវិញពិភពលោកនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ស្របពេលមានសង្រ្គាមដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា និងដើម្បីប្រារព្ធទិវាបោសសម្អាតជនជាតិប៉ាឡេស្ទីនឆ្នាំ១៩៤៨ ដោយកងជីវពលជ្វីហ្វ គឺទិវាជម្លៀសខ្លួនទាំងហ្វូងពីទឹកដីកំណើត ណាក់បា (Nakba) ឬប្រែថា "គ្រោះមហន្តរាយ" កាលពីថ្ងៃ១៥ ឧសភា។

ព្រឹត្តិការណ៍ណាក់បា បណ្តាលឱ្យមានការផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍នៃប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ១៩៤៨។ សកម្មជននិយាយថា ប្រវត្តិសាស្រ្តកំពុងកើតឡើងម្តងទៀតនៅសព្វថ្ងៃនេះនៅក្នុងដែនដីហ្កាហ្សា និងតំបន់កាន់កាប់ វេសបែង។

នៅទីក្រុងស្តុកខុម មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Odenplan ដោយឆ្លើយតបទៅនឹងការអំពាវនាវពីអង្គការសង្គមស៊ីវិលជាច្រើន ដើម្បីតវ៉ាប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ ទន្ទឹមនឹងនេះ នៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់សែននាក់ដើរដង្ហែឆ្ពោះទៅកាន់ផ្លូវ Downing Street ទាមទារឱ្យបញ្ចប់នូវអ្វីដែលពួកគេពិពណ៌នាថា អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅហ្កាហ្សា ដែលមានអាយុកាល ៧៧ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ណាក់បា។

នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រជាជនបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងការវាយប្រហារលើតំបន់ហ្កាហ្សា ខណៈការដង្ហែរក្បួនសាមគ្គីភាពបែបនេះត្រូវបានប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិក ជាទីដែលក្រុមបាតុករកាន់ទង់ជាតិប៉ាឡេស្ទីន និងបានដើរដង្ហែជាលើកដំបូងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមទាំងនៅកន្លែងផ្សេងទៀតទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm