បាល់ទាត់៖ ក្រុមជំរើសជាតិកម្ពុជានឹងត្រូវជួបជាមួយក្រុមជំរើសជាតិឡាវរសៀលនេះហើយ ការប្រកួតទីបីនៅក្នុងពូល B នៃពានរង្វាន់បាល់ទាត់អាស៊ាន AFF Championship។ កម្ពុជាខកបំណងពីរប្រកួតផ្ទួនៗមកហើយក្រោយចាញ់ម៉ាឡេស៊ី ៣-១ និងចាញ់ឥណ្ឌូនេស៊ី ៤-២។

តែការប្រកួតទល់នឹងក្រុមឡាវរសៀលនេះជាការប្រកួតដែលមជ្ឈដ្ឋានទូទៅ ជាពិសេសគោលដៅរបស់ក្រុមគឺត្រូវការជ័យជំនះឱ្យខានតែបាន ដើម្បីស្តារកិត្តិយសមកវិញទោះបីឱកាសឡើងវគ្គបន្តមានស្តួចស្តើងក្តី។ អ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Keisuke Honda សង្ឃឹមថា កីឡាករវ័យក្មេងៗរបស់កម្ពុជានឹងទទួលបានបទពិសោធពីការប្រកួតកន្លងទៅ ជាពិសេសពួកគេនឹងមានឱកាសបញ្ចេញសមត្ថភាពបានច្រើននៅពេលជួបឡាវ ដែលអាចនិយាយបានថាមានសមត្ថភាពប្រហាក់ប្រហែលគ្នា។

សូមបញ្ជាក់ថា កម្ពុជាឆ្លងកាត់ពីរប្រកួតចាញ់ទាំងពីររបូតគ្រាប់បាល់ ៧គ្រាប់ និងស៊ុតបញ្ចូលទីគេវិញ ៣គ្រាប់ តែឡាវអស់ឱកាសទៅវគ្គបន្តទៅហើយក្រោយចាញ់ ៣ប្រកួតផ្ទួនៗរួមមានចាញ់វៀតណាម ២-០, ចាញ់ម៉ាឡេស៊ី ៤-០ និងចាញ់ឥណ្ឌូណេស៊ី ៥-១៕
អត្ថបទ៖នាង សុភាវុធ