រុស្ស៊ី វាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុត ក្នុងសង្គ្រាមមុនការសន្ទនាជាមួយលោកTrump

2025/05/19 04:16:25 pm        300

រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ទៅលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដោយបានបំផ្លាញលំនៅឋាន និងសម្លាប់យ៉ាងហោចណាស់ស្ត្រីម្នាក់ មួយថ្ងៃមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំណត់ពេលសន្ទនាអំពីបទឈប់បាញ់ដែលបានស្នើឡើងជាមួយលោក វ្ល៉ាឌីមៀ ពូទីន។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ី បានបាញ់បង្ហោះយានដ្រូនចំនួន ២៧៣គ្រឿង នៅពេលព្រឹក ដោយផ្តោតសំខាន់ទៅលើតំបន់រដ្ឋធានីគីវ ភាគកណ្តាល ហើយនិងតំបន់ Dnipropetrovsk និង Donetsk នៅភាគខាងកើតរបស់ប្រទេស។ អង្គភាពសេវាចារកម្មរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនក៏ជឿថា ទីក្រុងមូស្គូ មានបំណងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបកាលពីល្ងាចថ្ងៃអាទិត្យជាការប៉ុនប៉ងដើម្បីបំភិតបំភ័យប្រទេសលោកខាងលិច។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលកំពុងព្យាយាមស្តារទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីដំណើរទស្សនកិច្ចនៅសេតវិមានកាលពីខែកុម្ភៈដ៏ចម្រូងចម្រាស់នោះ បានជួបជាមួយអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ នៅខាងក្រៅពិធីគ្រងរាជរបស់សម្តេចប៉ា លីអូ។

លោក Zelenskyy បាននិយាយថាជំនួបនេះ «ល្អប្រសើរ» ហើយបានចេញផ្សាយរូបភាពរបស់មន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកដែលអង្គុយនៅខាងក្រៅនៅតុមូលក្នុងភាពញញឹម។ លោក Zelenskyy ដែលបានជួបសម្តេចប៉ាបថ្មីបាននិយាយថា «ខ្ញុំបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងផ្នែកការទូតពិតប្រាកដ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ពេញលេញនិងដោយគ្មានលក្ខខណ្ឌឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំមកនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមសម្ពាធពីលោក Trump ដើម្បីព្រមព្រៀងលើបទឈប់បាញ់នៅក្នុងសង្រ្គាមដែលលោកបានសន្យាថានឹងបញ្ចប់ឲ្យបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ សត្រូវទាំងពីរបានព្រមព្រៀងគ្នាដោះដូរឈ្លើយសឹកសង្គ្រាមចំនួន១.០០០នាក់ពីភាគីនីមួយៗ ប៉ុន្តែបរាជ័យពុំបានឈានដល់បទឈប់បាញ់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm