នាវិកកម្ពុជាហ្វឹកហ្វឺន ត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៥ជាមួយភាគីចិន

2025/05/19 11:43:35 am        164

សកម្មភាពរបស់នាវិកកម្ពុជា ធ្វើការហ្វឹកហ្វឺន ដើម្បី​ត្រៀម​ធ្វើ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ជាមួយ​ភាគី​ចិន​ដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ខណៈ​សកម្ម​ភាព​នេះ​គឺ​ផ្តោតសំខាន់លើការហ្វឹកហាត់ បង្ក្រាប​បទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និង​សង្គ្រោះ​មនុស្សធម៌, ហ្វឹកហាត់ កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្ក្រាបភេរវកម្ម និង​រំដោះ​ចំណាប់​ខ្មាំង​ជាដើម។

សូមបញ្ជាក់ថា កងទ័ពជើងទឹកកម្ពុជា និងចិន បានកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និង​ការងារ សង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង និង​កោះតាង ខេត្តព្រះសីហនុ ដោយនាវិក​កម្ពុជា​ប្រើ​ប្រាស់​នាវា​ចំនួន​១២​គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង រួមទាំងសម្ភារៈ និងសព្វាវុធជាច្រើនទៀត ខណៈភាគី​ចិន​ប្រើ​ប្រាស់​នាវា​ខ្នាត​ធំ​ចំនួន ៣គ្រឿង ឧទ្ធម្ភាគចក្រ២គ្រឿង រួមទាំងឧបករណ៍ស៊ើបការណ៍ និងអាវុធ​ធន់​ស្រាល ​និងធ្ងន់ជាច្រើនទៀត។

ទាក់ទងនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹក«នាគមាសឆ្នាំ២០២៥»នេះដែរ បញ្ជាការដ្ឋានកងទ័ព ជើង​ទឹក ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខសម្ហសមុទ្រ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រជានេសាទ ភ្ញៀវជាតិ និងអន្តរជាតិ កុំ​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ ក៏ធ្វើសកម្មភាពនានាជុំវិញតំបន់សមយុទ្ធខាងលើ និងកុំមាន​ការ​ភាន់​ច្រឡំ​ពេល​ឮ​សំឡេងកាំភ្លើង រួមជា មួយការចល័តកងទ័ព នាវាចម្បាំលើផ្ទៃសមុទ្រ និងយន្តចម្បាំង​ហោះ​នៅ​លើ​អាកាសតាមពេលវេលាខាង លើ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ ខណៈសកម្មភាពនេះគ្រាន់តែជាសមយុទ្ធ នាគមាស ឆ្នាំ២០២៥ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am