អង់គ្លេស ត្រៀមស្ដារឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយប្លុក EU

2025/05/19 06:46:30 pm        107

ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (១៩ ឧសភា) នេះ បានត្រៀមខ្លួនរួចរាល់ក្នុងការយល់ព្រមកំណត់ឡើងវិញដ៏សំខាន់បំផុតនៃទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការចាកចេញពីប្លុក ដោយស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម និងការពារជាតិ ដើម្បីជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងជំរុញសន្តិសុខនៅទ្វីបនេះ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ដែលគាំទ្រការស្ថិតនៅក្នុងប្លុកអឺរ៉ុប បានអះអាងថា ការធានាបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិអង់គ្លេស នឹងក្លាយជាចំណុចសំខាន់លើសពីការជជែកវែកញែករបស់អ្នករិះគន់ពី "ការចាកចេញពីសហភាពអឺរ៉ុប" ដ៏ចម្រូងចម្រាស។

លោក Starmer លើកអំណះអំណាងថា ពិភពលោកបានផ្លាស់ប្តូរចាប់តាំងពីចក្រភពអង់គ្លេស ចាកចេញពីប្លុកអឺរ៉ុបនៅឆ្នាំ២០២០ ហើយចំណុចសំខាន់នៃការកំណត់ឡើងវិញជាថ្មីនេះ នឹងក្លាយជាកតិកាសញ្ញាការពារជាតិ និងសន្តិសុខ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនការពារជាតិអង់គ្លេស ចូលរួមក្នុងកម្មវិធីតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៦៧ ពាន់លានដុល្លារ) ដើម្បីបំពាក់អាវុធឡើងវិញដល់អឺរ៉ុប។

ការស្ដារឡើងវិញនូវទំនាក់ទំនងអង់គ្លេស-អឺរ៉ុប ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាម និងប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបង្ខំឱ្យរដ្ឋាភិបាលជុំវិញពិភពលោក គិតឡើងវិញពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។

គួរឱ្យដឹងថា ចក្រភពអង់គ្លេស បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបក្នុងការធ្វើប្រជាមតិជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០១៦ ហើយជំហាននេះបានបង្ហាញឱ្យឃើញនូវប្រទេសមួយដែលខ្វែងគំនិតគ្នាយ៉ាងជ្រៅលើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអន្តោប្រវេសន៍ និងអធិបតេយ្យភាពនៃអំណាច រហូតដល់វប្បធម៌ និងពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm