អាជ្ញាធរ បានស្ថិតនៅកន្លែងកើតហេតុនៅមជ្ឈមណ្ឌលសុខភាពបន្តពូជក្នុងទីក្រុង Palm Springs រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះ សម្លាប់មនុស្សម្នាក់ និងរងរបួសយ៉ាងហោចណាស់៤នាក់ ជាឧបទ្ទវហេតុមួយដែល FBI បានហៅថាជា «សកម្មភាពភេរវកម្មមានចេតនា»។
លោក Akil Davis ជំនួយការនាយកការិយាល័យ FBI នៅទីក្រុង Los Angeles បាននិយាយថា អ្នកដែលត្រូវបានសម្លាប់គឺនៅជិតរថយន្តដែលត្រូវបានបំផ្ទុះនៅខាងក្រៅគ្លីនិកដំណើរការដោយមជ្ឈមណ្ឌលបន្តពូជរបស់អាមេរិក។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា គ្រាប់បែកត្រូវបានបំផ្ទុះមុនម៉ោង១១ព្រឹក ម៉ោងក្នុងស្រុកនៅជិតរថយន្តមួយគ្រឿងដែលចតចោល នៅខាងក្រៅគ្លីនិក។
គ្រាប់បែកនេះ បានបំផ្លាញជញ្ជាំងមជ្ឈមណ្ឌលបន្តពូជរបស់អាមេរិក និងបានបង្កឱ្យមានការខូចខាតអគារ។ អាជ្ញាធរ និយាយថា អគារផ្សេងទៀតនៅក្នុងតំបន់ ក៏បានរងការខូចខាតមួយចំនួនផងដែរ។