ប្រមុខរតនាគារ៖ លោក Trump នឹងអនុវត្តការគំរាមកំហែងពន្ធ ប្រសិនបើប្រទេសនានាមិនចរចាដោយ "ស្មោះត្រង់"

2025/05/19 07:01:37 pm        87

រដ្ឋមន្រ្តីក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា លោកប្រធានាធិបតី Donald Trump នឹងអនុវត្តពន្ធតាមអត្រាដែលលោកបានគំរាមកំហែងកាលពីខែមុន លើដៃគូពាណិជ្ជកម្មដែលមិនចរចាដោយ "ស្មោះត្រង់" លើកិច្ចព្រមព្រៀង។

លោក Bessent មិនបានបញ្ជាក់ទេថា តើការចរចា "ដោយស្មោះត្រង់" បែបណាដែលអាមេរិកចង់បាន ហើយក៏មិនបង្ហាញពីពេលវេលាប្រកាសការសម្រេចចិត្តណាមួយនោះដែរ ជុំវិញការដាក់ពន្ធបដិការឡើងវិញក្នុងអត្រាផ្សេងៗគ្នាដូចដែលលោក Trump បានដាក់ជាលើកដំបូងនៅថ្ងៃទី០២ ខែមេសា។

លោក Trump បានប្តូរចិត្តម្តងហើយម្តងទៀតចាប់តាំងពីពេលនោះមក ជាពិសេសនៅថ្ងៃទី០៩ ខែមេសា នៅពេលដែលលោកទម្លាក់អត្រាពន្ធលើទំនិញនាំចូលភាគច្រើនមកត្រឹម ១០% សម្រាប់ពេល ៩០ថ្ងៃ ដើម្បីទុកពេលចរចាបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសដទៃ។ លើសពីនេះ លោកក៏បានបញ្ចុះពន្ធលើទំនិញចិនដោយឡែកពីគ្នាមកត្រឹម ៣០% ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកបានបញ្ជាក់ជាថ្មីថា រដ្ឋបាលរបស់លោកនឹងផ្ញើលិខិតប្រាប់ប្រជាជាតិនានាពីអត្រាពន្ធរបស់ពួកគេ។

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃអាទិត្យ លោក Bessent បាននិយាយថា រដ្ឋបាលអាមេរិកផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់បំផុតចំនួន១៨ របស់ខ្លួន ហើយថា ពេលវេលានៃកិច្ចព្រមព្រៀងណាមួយក៏នឹងអាស្រ័យលើថាតើប្រទេសទាំងនោះចរចាដោយស្មោះត្រង់ឬទេ ហើយលិខិតបញ្ជាក់អត្រាពន្ធនឹងដាក់ចេញទៅកាន់ប្រទេសដែលចរចាមិនស្មោះត្រង់។

សង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្តរបស់លោក Trump បានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ ខណៈវិនិយោគិនជួបបញ្ហាជាមួយអ្វីដែលលោក Bessent បានហៅថា "ភាពមិនប្រាកដប្រជាជាយុទ្ធសាស្ត្រ" របស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ក្នុងការជំរុញរបស់លោកដើម្បីកែទម្រង់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យល្អចំពោះសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm